សេដ្ឋកិច្ច
តម្លៃស្បៀងអាហារពិភពលោក ឡើងដល់កម្រិតខ្ពស់បំផុត តែទំនិញមួយមុខ ចុះថ្លៃ
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គិតត្រឹមខែតុលា តម្លៃអាហារពិភពលោក បានកើនឡើងក្នុងរយៈពេលបីខែជាប់គ្នា ឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំ ខណៈទំនិញឡើងថ្លៃបំផុតគឺធញ្ញជាតិ និងប្រេងបន្លែ។
សន្ទស្សន៍តម្លៃស្បៀងរបស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) មានជាមធ្យម១៣៣.២ពិន្ទុកាលពីខែមុន ធៀបនឹង១២៩.២ ពិន្ទុសម្រាប់ខែកញ្ញា។ ដោយឡែក តួលេខខែកញ្ញាមាន ១៣០ពិន្ទុ។
តួលេខខែតុលា គឺជាតម្លៃខ្ពស់បំផុតសម្រាប់សន្ទស្សន៍នេះ ចាប់តាំងពីខែកក្កដាឆ្នាំ២០១១មក។ បើផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ សន្ទស្សន៍នេះបានកើនឡើង៣១,៣ភាគរយនៅក្នុងខែតុលា។
តម្លៃទំនិញកសិកម្ម បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំកន្លងទៅ ដោយសារការប្រមូលផលធ្លាក់ចុះ និងតម្រូវការខ្ពស់។
សន្ទស្សន៍តម្លៃធញ្ញជាតិរបស់ FAO បានកើនឡើង ៣,២ ភាគរយនៅខែតុលាធៀបទៅនឹងខែមុន។ FAO និយាយថា ការឡើងថ្លៃខ្ពស់ជាងគេគឺជាការកើនឡើង៥ភាគរយនៃតម្លៃ ស្រូវសាលី។ ស្រូវសាលីបានកើនឡើងក្នុងរយៈពេលប្រាំខែជាប់គ្នា ឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១២មក។
ស្របពេលជាមួយគ្នានោះដែរ FAO និយាយថា តម្លៃប្រេងបន្លែពិភពលោក បានហក់ឡើង ៩,៦ ភាគរយក្នុងខែនោះ ពោលឈានដល់កម្រិតកំណត់ត្រា ខណៈការខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសម៉ាឡេស៊ី បានបន្តរារាំងដល់ផលិតកម្ម។
ផ្ទុយទៅវិញ តម្លៃស្ករពិភពលោកបានធ្លាក់ចុះ១,៨ភាគរយក្នុងខែតុលា ដោយបញ្ចប់ការកើនឡើងរយៈពេលប្រាំមួយខែជាប់គ្នា។ នេះបើយោងតាម FAO៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ តម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះដល់កម្រិតទាប មិនធ្លាប់មានក្នុងរយៈពេល៤សប្តាហ៍
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់