KPT+
ទើបគ្រប់ការ ត្រូវញ៉ាំអាហារពិសេសៗទាំងនេះ
គ្នាយើងដឹងស្រាប់ហើយ អាហារមិនចេះតែញ៉ាំទេ ត្រូវដឹងអាហារខ្លះញ៉ាំទៅល្អ ខ្លះញ៉ាំឆ្ងាញ់មែន តែមិនល្អចំពោះសុខភាពទេ ពិសេសប្អូនៗទើបពេញវ័យ ត្រូវដឹងផង អាហារណាគួញ៉ាំ និងមិនគួរញ៉ាំ ទើបអាចទប់ទល់នឹងបម្រែបម្រួលរាងកាយបានល្អ។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារពិសេសមួយចំនួន ល្អសម្រាប់ប្អូនៗទើបពេញវ័យ។

១- របបអាហារសម្រាប់ប្អូនៗទើបគ្រប់ការ
ពេញវ័យ ជាដំណាក់កាលមួយ នៅពេលរាងកាយមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីភាពជាកុមារ ទៅជាមនុស្សពេញវ័យ ចាប់ផ្តើមមានលទ្ធភាពអាចបន្តពូជបាន។ ក្នុងវ័យនេះ ក្មេងប្រុសជំទង់ត្រូវការ កាឡូរី ខ្ពស់ជាងមុន និងសារធាតុចិញ្ចឹមផ្សេងៗទៀតដើម្បីជួយរាងកាយលូតលាស់បានត្រឹមត្រូវ។
២- កាល់ស្យូម
គ្នាយើងដឹងស្រាប់ហើយ កាន់តែចាស់ រាងកាយកាន់តែធ្លាក់ចុះជាតិកាល់ស្យូម។ ហើយសម្រាប់ក្មេងៗអំឡុងពេលគ្រប់ការ (ពេញវ័យ) កង្វះជាតិកាល់ស្យូម នឹងជះឥទ្ធិពលប៉ះពាល់ដល់ឆ្អឹង និងការ់លូតលាស់សាច់ដុំ ហើយជាធម្មតា មនុស្សពេញវ័យត្រូវការកាល់ស្យូម ប្រហែល ១២០០ មីលីក្រាម/ថ្ងៃ។ សម្រាប់អាហារមានផ្ទុកកាល់ស្យូមខ្ពស់ រួមមាន ទឹកដោះគោ ម្សៅទឹកដោះគោ យ៉ៅអួរ ឈីស និងអាហារមួយចំនួនទៀត។ ប្អូនៗទើបគ្រប់ការ ត្រូវប្រាកដថា បានទទួលជាតិកាល់ស្យូម យ៉ាងហោចណាស់ ៣- ៤ ដង/ថ្ងៃ។
៣- ប្រូតេអ៊ីន
ប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ការរីកលូតលាស់ ជាលិកា សាច់ដុំ និងឆ្អឹង ហើយប្រូតេអ៊ីន អាចរកឃើញនៅក្នុង សាច់ សណ្តែក ឬអាហារសមុទ្រ។ ញ៉ាំជាតិប្រូតេអ៊ីន ល្អបំផុតគួរតែមានពី ២-៣ ដង/ថ្ងៃ។ យ៉ាងណា ប្អូនៗយើងគួរតែជ្រើសរើសសាច់គ្មានខ្លាញ់ សាច់សត្វស្លាប (យកស្បែកចេញ) ឬអាហារបួសសម្បូរប្រូតេអ៊ីន ដូចជា សណ្តែក ឬតៅហ៊ូ ដើម្បីចៀសវាងញ៉ាំជាតិខ្លាញ់ច្រើនលើសកម្រិត។
៤- បាយ និងជម្រើសផ្សេងទៀត
បាយ មានបរិមាណកាឡូរីខ្ពស់ ដែលរាងកាយក្មេងៗវ័យជំទង់ ជាធម្មតាត្រូវការខ្លាំងបំផុត។ ប្អូនៗវ័យជំទង់ គួរញ៉ាំបាយ ៦-៧ ដង/ថ្ងៃ។ យ៉ាងណា នៅតែមានអាហារជាច្រើនអាចញ៉ាំជំនួសបាយបាន ដូចជា នំបុ័ង ប៉ាស្តា មី នុំប៊ីសស្គិត (Biscuits) ឬធញ្ញជាតិ ជាដើម។ លើសពីនេះ ត្រូវជ្រើសរើសយកធញ្ញជាតិទាំងមូល ដើម្បីទទួលបានជាតិសរសៃច្រើន អាចជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។

៥- បន្លែ និងផ្លែឈើ
បន្លែ ផ្លែឈើ ជាប្រភពនៃសារធាតុរ៉ែ និងសារធាតុចិញ្ចឹម ល្អបំផុតសម្រាប់ទ្រទ្រង់ និងការលូតលាស់របស់រាងកាយ។ បន្លែ គឺមានច្រើនប្រភេទ សុទ្ធសឹងតែគួរឲ្យចង់ញ៉ាំ ដូចជា បន្លែស្លឹកបៃតង (អាចផ្តល់សារជាតិ ហ្វូលីក) និងបន្លែពណ៌លឿង ពណ៌ទឹកក្រូច (ផ្តល់ជាតិបេតា Cototene) រីឯផ្លែឈើ មានពពួកផ្លែក្រូច ក៏ជួយបង្កើនវីតាមីន C និងអាចការពារជំងឺមហារីកបានទៀតផង។
៦- ទឹក
គ្នាយើងភាគច្រើន តែងមើលរំលងសារៈសំខាន់របស់ទឹក។ ទឹក ដើរតួជាឧបករណ៍បន្សាបជាតិពុល បន្ទាប់ពីក្មេងៗបញ្ចេញសកម្មភាពនៅសាលារួច។ ជាតិហ្គាសក្នុងភេសជ្ជៈ ឬភេសជ្ជៈមានជាតិអាល់កុល ប្រហែលជាផ្តល់កាឡូរី និងជាតិពុលច្រើនជាងមុន ក្នុងរាងកាយយើង ហេតុនេះផឹកទឹកឲ្យបានច្រើន អាចកាត់បន្ថយជាតិពុលទាំងនោះ ចេញពីក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាព។
៧- អាហារចិញ្ចឹមផ្សេងៗទៀត
– ជាតិដែក (Iron)៖ ជាតិដែក មានសារៈសំខាន់ណាស់សម្រាប់ក្មេងស្រីអំឡុងពេលគ្រប់ការ ព្រោះក្មេងស្រីអាចទទួលរងភាពស្លេកស្លាំង ដោយសារដំណើរនៃការមករដូវ។ សាច់គ្មានខ្លាញ់ ជាប្រភពជាតិដែក ដ៏សម្បូរបែប ក៏ជារបបអាហារសក្តិសមសម្រាប់ក្មេងស្រីជំទង់ផងដែរ។ ថ្នាំគ្រាប់ជាតិដែក គួរតែលេបបន្ថែមអំឡុងពេលពេញវ័យ ដើម្បីផ្តល់ជាតិដែកឲ្យបានគ្រប់គ្រាន់។
– ស័ង្កសី (Zinc)៖ សារជាតិចិញ្ចឹមចាំបាច់មួយនេះ មានក្នុងគ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ សាច់សត្វស្លាប (យកស្បែកចេញ) និងអាហារជាច្រើនទៀត។ ក្មេងប្រុសពេញវ័យ ត្រូវការស័ង្កសីប្រមាណ ១១ មិលី្លក្រាម/ថ្ងៃ ខណៈក្មេងស្រីត្រូវការត្រឹមប្រមាណ ៩ មិលីក្រាមប៉ុណ្ណោះ។
– អាស៊ីដហ្វូលីក (Folate)៖ អាស៊ីដហ្វូលីក (វិតាមីន B) ជួយការពារភាពស្លេកស្លាំង និងការលូតលាស់របស់កោសិកា។ កង្វះវិតាមីន B អាចបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្ត វិកលចរិក ខ្សោយមុខងារចង់ចាំ និងវង្វេងវង្វាន់។ សារជាតិចិញ្ចឹមមួយនេះ មិនអាចខ្វះបានក្នុងរបបអាហាររបស់ក្មេងៗឡើយ។ អាស៊ីដហ្វូលីក មាននៅក្នុងបន្លែស្លឹកបៃតង ផ្ទី ពពួកផ្លែក្រូច សណ្តែកលីង និងនំបុ័ង ក៏ដូចជាគ្រាប់ស្រូវសាលីទាំងមូលជាដើម៕
ចុចអាន៖កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
ចុចអាន៖ជាឪពុកម្ដាយ គួរចែកឲ្យដាច់ភាពខុសគ្នា រវាងក្មេងជំទង់ និង ជិតជំទង់

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច