ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះស្តុកនំកញ្ចប់ នៅក្នុងបុរី ពិភពថ្មី ចំការដូង
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះស្តុកនំកញ្ចប់មួយកន្លែង នៅក្នុងបុរី ពិភពថ្មី ចំការដូង ត្រូវបានអណ្តាតភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចពន្លត់អគ្គិភ័យបញ្ចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗ សំណាងល្អមិនមានអ្នករងរបួស។
ហេតុការកើតឡើង កាលពីវេលាម៉ោង ១២ និង២០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា ការសន្និដ្ឋាននៅក្នុងករណីគ្រោះអគ្គីភ័យនេះ គឺឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនី។ ម្ចាស់ផ្ទះឈ្មោះ ទី រិទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះលេខ១៦០ ផ្លូវលេខ៧ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


នៅក្នុងហេតុការគ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង បាញ់ទឹកអស់ទាំងអស់ ដោយមិនមានមនុស្សណាម្នាក់ទទួលគ្រោះថ្នាក់នោះឡើយ ៕


អត្ថបទ៖ រ៉ាវុទ្ធ

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?