សេដ្ឋកិច្ច
វៀតណាមនៅតែជាទីផ្សារគ្រាប់ស្វាយចន្ទីធំរបស់កម្ពុជា ប្រមាណ៩០%
ទីផ្សារវៀតណាមបានស្រូបយកគ្រាប់ស្វាយចន្ទីពីកម្ពុជាប្រមាណជាង ៩០ ភាគរយធៀបនឹងគោលដៅទីផ្សារនាំចេញ នៃប្រទេសជាច្រើនផ្សេងទៀតមានត្រឹមតែជិត ១០ភាគរយប៉ុណ្ណោះ។ នេះបើតាមរយៈបាយការណ៍ក្រសួងកសិកម្មក្នុងរយៈពេល១០ ខែ ឆ្នាំ២០២១។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បានបង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបជាង ៩១ ម៉ឺនតោន កើនឡើងជាង ៣០០ ភាគរយ ដោយក្នុងនោះទីផ្សារវៀតណាមបានស្រូបយកគ្រាប់ស្វាយចន្ទីពីកម្ពុជាមានរហូត ៩០ ម៉ឺនតោន ខណៈទីផ្សារប្រទេសថៃមានជាង ៤ ពាន់តោន និងទីផ្សារចិនជាង ៣ ៨០០ តោន និងបន្តបន្ទាប់មានទីផ្សារឥណ្ឌា ជប៉ុន និង កូរ៉េជាដើម។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាពេលនេះបានកំពុងក្លាយជាទំនិញយុទ្ធសាស្រ្តមួយទៀត បន្ទាប់ពីដំឡូងមី និងអង្ករ។ ក្រោយពីមើលឃើញអំពីសក្តានុពលដំណាំស្វាយចន្ទី បច្ចុប្បន្នវិនិយោគិនទាំងក្នុង និងក្រៅស្រុកភាគច្រើនងាកមកវិនិយោគលើ ដំណាំស្វាយចន្ទី ដោយបាន និងកំពុងត្រៀមខ្លួនឱ្យមានទាំងចម្ការរ និងឱ្យមានទាំងកន្លែងកែច្នៃខ្នាតតូចដែលបម្រើឱ្យការផលិតត្រៀមសម្រាប់ការនាំចេញ។
គួរបញ្ជាក់ថា វៀតណាមជាទីផ្សារនាំចេញដ៏ធំគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយអ្នកដាំស្វាយចន្ទី និងក្រសួងកសិកម្មយល់ថា នេះជាឱកាសដែលកម្ពុជាអាចនឹងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីរបស់ខ្លួនទៅវៀតណាម។
តាមការអះអាងអ្នកជំនាញកសិកម្មបានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាភាគច្រើនជាគ្រាប់ស្វាយចន្ទីស្រស់មិនទាន់កែច្នៃ បន្ទាប់មកប្រទេសទាំងនោះ ជាពិសេសវៀតណាមបានយកគ្រាប់ស្វាយចន្ទីទាំងនោះទៅកែច្នៃដើម្បីនាំចេញលក់បន្តទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកជំនាញស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកវិនិយោគជួយបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែមទៀត ខណៈកម្ពុជាមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៣០ និង រោងចក្រកែច្នៃ និងវេចខ្ទប់ចំនួន ៥ ប៉ុណ្ណោះ។ រោងចក្រទាំងនេះមានសមត្ថភាពកៃច្នៃគ្រាប់ស្វាយចន្ទីបានត្រឹមតែប្រមាណ ១០ ម៉ឺនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈដែលទូទាំងប្រទេសអាចផលិតស្វាយចន្ទីនៅសល់ពីនេះ ត្រូវបាននាំទៅកាន់ប្រទេសវៀតណាម។ ដូចនេះគ្រាប់ស្វាយចន្ទីប្រមាណជាង ៩០ ម៉ឺនតោនទៀតត្រូវពឹងលើទីផ្សារវៀតណាមទាំងស្រុងដែលជាហេតុធ្វើឱ្យឈ្មួញពីវៀតណាមអាចទម្លាក់តម្លៃទៅតាមចិត្តបាន។
សូមជម្រាបថា បើតាមសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា តាមតួលេខក្រៅផ្លូវការដែលសមាគមធ្លាប់បានសិក្សាបានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីប្រមាណ៥០ម៉ឺនហិកតា ដោយក្នុង ១ ហិកតាអាចផ្តល់ផលមធ្យម ១,៥ តោនក្នុង ១ ឆ្នាំ។ ប្រភពព័ត៌មានដដែលនេះបានគូសបញ្ជាក់ទៀតថា គ្រាប់ស្វាយចន្ទីដែលវៀតណាមទិញពីកម្ពុជាមានតម្លៃជាមធ្យម ១.៥៨០ ដុល្លារអាមេរិកក្នុងមួយតោនកើនឡើងជិត ៦% ធៀបនឹងឆ្នាំមុន៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍៨ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល