Connect with us

ព័ត៌មានជាតិ

មកដឹងគ្រឹះស្ថានមធ្យមសិក្សាចំនួន ៦៨ កន្លែង នៅរាជធានីភ្នំពេញ

បានផុស

នៅ

នៅក្នុងរាជធានីភ្នំពេញមានគ្រឹះស្ថានមធ្យមសិក្សាចំនួន ៦៨ កន្លែង ក្នុងនោះមានវិទ្យាល័យចំនួន ៣៩ វិទ្យាល័យចំនួន ២៧ និងថ្នាក់អប់រំពិសេសចំនួន ២។ តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានឱ្យដឹងថា សាលាទាំងនោះនៅក្នុងខណ្ឌទាំង១៤ ក្នុងនោះនៅ ខណ្ឌបឹងកេងកង មានវិទ្យាល័យចំនួន ៣ និងអនុវិទ្យាល័យចំនួន ១ គឺវិទ្យាល័យជាស៊ីមបឹងកេងកង វិទ្យាល័យព្រះយុគន្ធរ នវិទ្យាល័យទួលស្វាយព្រៃ និង អនុវិទ្យាទួលស្លែង។

ខណ្ឌចំការមន មានវិទ្យាល័យចំនួន៣ និងអនុវិទ្យាល័យចំនួន ១ គឺវិទ្យាល័យបឹងត្របែក វិទ្យាល័យទួលទំពូង វិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ និងអនុវិទ្យាល័យសុធារស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណ្ឌដូនពេញ មានវិទ្យាល័យចំនួន៤ និងអនុវិទ្យាល័យចំនួន១ គឺវិទ្យាព្រះស៊ីសុវត្ថិ វិទ្យាល័យវត្តកោះ វិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ និងអនុវិទ្យាល័យចតុមុខ។

ខណ្ឌច្បារអំពៅ មានវិទ្យាល័យ៣ និងអនុវិទ្យាល័យ៤គឺ វិទ្យាល័យច្បារអំពៅ វិទ្យាល័យព្រែកឯង វិទ្យាល័យព្រែកថ្មី អនុវិទ្យាល័យហ៊ុន សែន ព្រែកប្រា អនុវិទ្យាល័យវត្តក្នុង អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកថ្មី អនុវិទ្យាល័យក្តីតាកុយ និងសាលាអប់រំពិសេសច្បារអំពៅ។

ខណ្ឌមានជ័យ មានវិទ្យាល័យ២ និងអនុវិទ្យាល័យ១ គឺវិទ្យាល័យហ៊ុន សែន ចាក់អង្រែ វិទ្យាល័យចំរើនផល និងអនុវិទ្យាល័យវត្តដំបូកខ្ពស់។

ខណ្ឌ៧មករា មានវិទ្យាល័យ១គឺ  វិទ្យាល័យបាក់ទូក។

ខណ្ឌប្ញស្សីកែវ មានវិទ្យាល័យ២ និងអនុវិទ្យាល័យ២ គឺវិទ្យាល័យប្ញស្សីកែវ និងវិទ្យាល័យជា ស៊ីម ចំរើនរដ្ឋ អនុវិទ្យាល័យទួលសុវណ្ណារាម និងអនុវិទ្យាល័យហ៊ុន សែន ចម្រើនជាតិ។

ខណ្ឌជ្រោយចង្វារ មានវិទ្យាល័យ៣ និងអនុវិទ្យាល័យ៣ គឺវិទ្យាល័យជា ស៊ីម ជ្រោយចង្វា វិទ្យាល័យព្រែកលៀប វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន កោះដាច់ អនុវិទ្យាល័យព្រែករាំង អនុវិទ្យាល័យបាក់ខែង និងអនុវិទ្យាល័យសម្តេចអគ្គ.ហស.ចំបក់មាស។

ខណ្ឌសែនសុខ មានវិទ្យាល័យ៣ និងសាលាអប់រំពិសេស១ គឺវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី វិទ្យាល័យទួលប្រាសាទសែនសុខ វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង និងសាលាអប់រំពិសេសភ្នំពេញ។

ខណ្ឌព្រែកព្នៅ មានវិទ្យាល័យ៤ និងអនុវិទ្យាល័យ១ គឺវិទ្យាល័យសម្តេចអគ្គ.តេជោ ហ៊ុន សែន សំរោង វិទ្យាល័យជាស៊ីមឈូកវ៉ា វិទ្យាល័យបឹងប្រិយ៍ វិទ្យាល័យហ៊ុន សែន ពញាពន់ និងអនុវិទ្យាល័យព្រែកព្នៅ។

ខណ្ឌទួលគោក មានវិទ្យាល័យ៤ និងអនុវិទ្យាល័យ២ គឺវិទ្យាល័យជា ស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យជា ស៊ីម សាមគ្គី វិទ្យាល័យទឹកល្អក់ អនុវិទ្យាល័យអូរបែកក្អម និងអនុវិទ្យាល័យវត្តនាគវ័ន។

ខណ្ឌដង្កោ មានវិទ្យាល័យ៣ និងអនុវិទ្យាល័យ៦ គឺវិទ្យាល័យទួលអំពិល វិទ្យាល័យពងទឹក វិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស អនុវិទ្យាល័យសម្តេច ហ៊ុន សែន ព្រៃវែង អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ អនុវិទ្យាល័យត្រពាំងសាលា អនុវិទ្យាល័យគងនយ អនុវិទ្យាល័យរលួស និងអនុវិទ្យាល័យទៀន។

ខណ្ឌពោធិសែនជ័យ មានវិទ្យាល័យ២ និងអនុវិទ្យាល័យ២ គឺវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន វិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី អរុណវតី អនុវិទ្យាល័យហ៊ុន សែន ពោធិចិនតុង និង អនុវិទ្យាល័យគោកបញ្ជាន់។

ខណ្ឌកំបូល មានវិទ្យាល័យ២ និងអនុវិទ្យាល័យ៣ គឺវិទ្យាល័យកំបូល វិទ្យាល័យបឹងធំ អនុវិទ្យាល័យហ៊ុន សែន ជន្លង់ម្លូ អនុវិទ្យាល័យឪឡោក និងអនុវិទ្យាល័យទួលស្នោ៕

អត្ថបទ៖ សំអឿន    

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម