ព័ត៌មានអន្ដរជាតិ
រិះគន់ផ្អើលវៀតណាម! មន្ត្រីបក្សកុម្មុយនិស្ត ចូលហាង Salt Bae (មានវីដេអូ)
វីដេអូមួយ ដែលបង្ហាញពីមន្ត្រីបក្សកុម្មុយនិស្តម្នាក់ កំពុងញ៉ាំសាច់អាំងស្រោបមាស ដែលបញ្ចុកដោយមេចុងភៅល្បីឈ្មោះ Salt Bae ក្នុងភោជនីយដ្ឋានទីក្រុង ឡុងដ៍ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ នៅក្នុងប្រទេសវៀតណាម។
វីដេអូរបស់លោក To Lam រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម ដែលហាក់ដូចជាពេញចិត្តនឹងសាច់អាំងតម្លៃជិត ២ពាន់ដុល្លារនៅភោជនីយដ្ឋាន Nusr-Et Steakhouse ក្នុងសង្កត់ Knightsbridge នៃទីក្រុងឡុងដ៍ បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃសុក្រទី ៥ ខែវិច្ឆិកា។
ចាប់តាំងពីបើកដំណើរការមក ភោជនីយដ្ឋានដែលដាក់ឈ្មោះតាមមេចុងភៅជនជាតិតួកគី Nusret Gokce ឬត្រូវបានគេស្គាល់ថា Salt Bae បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីសំណាក់តារាល្បីៗរួមមាន Beckhams, Leonardo DiCaprio និង Wayne Rooney ជាដើម។
នៅក្នុងវីដេអូនោះ មេចុងភៅជនជាតិតួកគី បានកាត់សាច់អាំងឲ្យលោក Lam ដោយរោយអំបិល រួចយកកាំបិតចាក់សាច់ យកទៅបញ្ចុកមន្ត្រីវៀតណាមរូបនេះ។
វីដេអូនេះក៏បង្ហាញពីអ្នកនាំពាក្យក្រសួងវៀតណាម លោក To An Xo អង្គុយក្បែរលោក Lam ផងដែរ។
វីដេអូនេះត្រូវបានបង្ហោះនៅលើទំព័រ Tiktok របស់ភោជនីយដ្ឋាន ហើយបានលុបចោលភ្លាមៗកាលពីម្សិលមិញ ប៉ុន្តែបានបង្កភាពល្បីល្បាញរួចទៅហើយនៅវៀតណាម ដែលជាប្រទេស ប្រជាជនរកចំណូលជាមធ្យមបានត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។
អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម បានថ្កោលទោសលោក Lam ចំពោះការទទួលទានអាហារដ៏ខ្ជះខ្ជាយបែបនេះ។
អ្នកលេងបណ្តាញសង្គមឈ្មោះ Dang Hoang Luong បានសរសេរថា “មនុស្សរាប់លាននាក់កំពុងរងគ្រោះដោយសារ កូវីដ។ គ្មានវាចានឹងថ្លែង”។
ចំណែក Nguyen Huu Truong បាននិយាយថា “តើគាត់បានលុយពីណា? ប្រាក់ខែប្រចាំឆ្នាំរបស់គាត់មិនអាចទិញអាហារនោះបានទេ!”។ រីឯ Bui Mang Tung សរសេរថា “លុយពន្ធរបស់ខ្ញុំ ត្រូវបានគេយកទៅប្រើសម្រាប់របស់ប្រណីតៗហើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចង់ស្គាល់ភោជនីយដ្ឋានរបស់Salt Bae បុរសម្នាក់ស្លុតចិត្ត ពេលគិតលុយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ