Connect with us

ព័ត៌មានជាតិ

វិស័យ​ឯកជន​ គាំទ្រ​ការពន្យារ​ពេល​ប្រឡង​បាក់​ឌុប​តែ​បារម្ភ​ខ្លាច​ផ្ទុះ​កូ​វីដ​ម្តង​ឡើងវិញ

បានផុស

នៅ

ភ្នំពេញ​ ៖​ ប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​គាំទ្រ​ការពន្យារ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ពី​ថ្ងៃ​ទី​៦​ធ្នូ​រំកិល​ទៅ​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​២០២១​។​ប៉ុន្តែ​នៅតែមាន​ការ​ព្រួយបារម្ភ​ខ្លាច​មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ឡើងវិញ​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​ត្រូវ​ពន្យារ​ម្តងទៀត​។​

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​៦​វិច្ឆិកា​ថា​« វា​មិន​អី​ទេ​ឱ្យតែ​ដឹង​ថ្ងៃ​កំណត់​ប្រឡង​ច្បាស់លាស់​តែ​យើង​ចេះតែ​ខ្លាច​តែ​រដូវ​កូ​វីដ​មកដល់​យើង​មាន​បញ្ហា​តែម្តង​យើង​ខ្លាច​តែ​អីចឹង​ទេ​»​។

លោក​បាន​បន្ត​ថា ​«​តាម​ពិត​ទៅ​ការពន្យារ​ប្រឡង​ពេល​ប៉ុណ្ណឹង ​អាចធ្វើឱ្យ​កម្រិត​ចំណេះដឹង​របស់​សិស្ស​ កាន់​តែមាន​ការកើនឡើង​ថែមទៀត​ដើម្បី​ត្រៀមប្រឡង​។​ តែ​យើង​មានការ​ភ័យ​តែ​ម្យ៉ាង​ពេល​កូ​វីដ​ធ្លា​ក់មក​ប្រឹប​យើង​អត់​ដឹង​យើង​ត្រូវ​លើក​ទៀត​យ៉ាង​មិញ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត ហេង វ៉ាន់ដា បាន​លើក​ជា​សំណួរ​ថា «​ចុះបើ​លើក​ពេល ចំ​រដូវ​កូ​វីដ​មកដល់​ទៀត តើ​ត្រូវ​លើក​ពេល​ទៀត​ឬទេ​?​ដូច​កាល​ឆ្នាំ​២០២០​ដែរ លើក​ពី​ខែ​៨ មក​ថ្ងៃ​២១. ២២. ២៣ ខែធ្នូ​។​លុះដល់​ខែធ្នូ​លើក​ពេល​ទៅ​ថ្ងៃ​១៥​មករា ។ ចុងបញ្ចប់​ជាប់​ដោយ​ស្វ័យប្រវត្តិ​»​។

លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នៅ​ឆ្នាំនេះ​នឹងត្រូវ​កិល​កាលបរិច្ឆេទ​ទៅធ្វើ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១​វិញ​តាម​ទម្រង់​ដូច​ឆ្នាំកន្លងមក​។​

​លោក​បាន​បន្តថា ​ការប្រឡង​បាក់​ឌុប ត្រូវ​បន្ត​អនុវត្តន៍​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​។​

លោក​បាន​បន្តទៀតថា​ ការ​លើក​ពេល​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​នេះ​គឺ​ដើម្បី​ទុកពេល​វេលា​ឱ្យ​សិស្ស​រៀន​បាន​ច្រើន​ដើម្បី​ត្រៀម​ប្រឡង​។​

​លោក​បាន​បញ្ជាក់​ថា ​គិត​ត្រឹម​ពេលនេះ​មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​បាន​ដាក់​ពាក្យ​ប្រឡង​សរុប ១១៥,១៣៩​នាក់ នារី ៦០,៦៦១​នាក់​ចែក​ជា​២០៤​មណ្ឌល​និង​៤៦៥១​បន្ទប់​។​

គួរ​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ដើមឡើយ​ត្រូវ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៦​ធ្នូ និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​២៨​និង ២៩​ខែធ្នូ​ឆ្នាំ​២០២១៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

គ្រួសារ​លោក​ដូណាល់​ ត្រាំ មាន​ទំនាក់​ទំន​ង​យ៉ាងជិតស្និទ្ធ​ ស៊ីជម្រៅ​​អ្នកដឹកនាំ​អារ៉ាប៊ីសាអូឌីត​

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​ធានា​រ៉ាប់រង ៖ដង់ស៊ីតេនៃវិស័យធានារ៉ាប់រង​នៅកម្ពុជា​នៅមានកម្រិតទាប ​ធៀបជាមួយបណ្តាប្រទេសតំបន់ និង​សកលលោក​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ប្រយោគដ៏មានន័យ ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយផ្ទុះរឿងស្ទង់មតិអ្នកស័ក្តិសមចូលរួមប្រកួត MUC

Sokha Hotels

ព័ត៌មានពេញនិយម