Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បកស្រាយ ក្រោយការធ្វើតេស្តរហ័សរកកូវីដ ចេញលទ្ធផលខុស កាន់តែច្រើន

បានផុស

នៅ

ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ដែលប្រើលើសិស្ស និងគ្រូបង្រៀននៅសាលារៀនក្នុងខេត្ត Mukdahan បានបញ្ចេញលទ្ធផលតេស្តវិជ្ជមានខុសទាំងអស់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីប្រទេសថៃ ឧបករណ៍តេស្តនោះ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ទេ ដូច្នេះគួរតែជ្រើសរើសឧបករណ៍ដែលមានការទទួលស្គាល់ត្រឹមត្រូវ។

ដំបូងឡើយ ការធ្វើតេស្តរហ័សនៅសាលារៀន Kham Soi Phitthayasan ក្នុងស្រុក Nikhom Kham Soi នៃខេត្ត Mukdahan បានចេញលទ្ធផលវិជ្ជមាន តែក្រោយមក ការធ្វើតេស្តម៉ាស៊ីនធំ RT-PCR បែរជាចេញលទ្ធផលអវិជ្ជមានទៅវិញ។

អគ្គលេខាធិការរង FDA លោក Surachok Tangwiwat បាននិយាយកាលពីថ្ងៃសៅរ៍ទី ០៧ ខែវិច្ឆិកាថា ការត្រួតពិនិត្យដោយ FDA បានរកឃើញថា ឧបករណ៍តេស្តរហ័សនោះគឺជាម៉ាក Dvot ហើយត្រូវបានបរិច្ចាគទៅឲ្យសាលា។ យ៉ាងណាក្តី ឧបករណ៍ទាំងនោះ ​មិន​ត្រូវ​បាន​អនុម័តឲ្យ​ប្រើ​ដោយ FDA ទេ។

ទាក់ទិននឹងករណីនេះ លោកវេជ្ជបណ្ឌិត Surachok បានជំរុញឲ្យភ្នាក់ងារ និងសាធារណជនទាំងអស់ ត្រូវប្រាកដថា ពួកគេជ្រើសរើស ឧបករណ៍តេស្តរហ័ស ដែលត្រូវបានអនុម័តសម្រាប់ប្រើប្រាស់ក្នុងការពិនិត្យរកជំងឺកូវីដ-១៩ លើបុគ្គលិករបស់ពួកគេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ធ្វើតេស្តរហ័សលើគ្រូនិងសិស្ស ចេញលទ្ធផលខុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម