Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងនាយ ចេនឡា តូចចិត្តត្បិតខ្លួនឈឺ គ្មានសមាគមណាអើពើ

បានផុស

នៅ

តារាសម្ដែង និងកំប្លែងលោក អៀង ចេនឡា កាលពីថ្មីៗនេះ ត្រូវបានចូលសង្គ្រោះនៅមន្ទីពេទ្យ ខណៈលោកមានបញ្ហាជំងឺទឹកចូលសួតធ្ងន់ធ្ងរ។

បន្ទាប់ពីចូលសម្រាកព្យាបាល ជាច្រើនខែកន្លងមកនោះ អាការៈជំងឺរបស់នាយ ចេនឡា បានមានសភាពធូរស្រាលឡើងវិញ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតនោះ គឺក្រោយពេលដែលនាយ ចេនឡា បង្ហោះសារត្អូញត្អែរថា ពេលខ្លួនឈឺគ្មានសមាគមណាជួយ ឬអើពើឡើយ។

លោក អៀង ចេនឡា បានរៀបរាប់ថា ខ្ញុំមិនមែនជាអ្នកសិល្បៈ ឬជាតារាល្បីអី្វទេមើលទៅ ទើបឈឺគ្មានសមាគមខាង ណាអើពើ។ ខ្ញុំមិនចង់បានជំនួយទេ ចង់បានតែការសួរសុខទុក្ខ ក្នុងនាមជាសិល្បករ ដែលប្រឡូកក្នុងវិស័យសិល្បៈ ២០ឆ្នាំមកហើយ (តូច ចិត្ត)។

តាមរយ:បង្ហោះរបស់លោក អៀន ចេនឡា ខាងលើនេះគេឃើញមហាជន និងអ្នកគាំទ្រជាច្រើន សម្តែងការអាណិតដល់តារាប្រុសលោក អៀង ចេនឡា និងផ្ញើសារជូនពរ ព្រមទាំងលើកទឹកចិត្តឲ្យតារាកំប្លែង និងសម្តែងរូបនេះឆាប់ជាសះស្បើយពីជំងឺ ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

អភិបាលខេត្តកែប ប្រកាសទទួលយកការរិះគន់ក្នុងន័យស្ថាបនា ដើម្បីកែលម្អ និងដោះស្រាយបញ្ហាតម្លៃម្ហូបអាហារ

សេដ្ឋកិច្ច១៦ នាទី មុន

ក្រសួងរៀបចំដែនដី ឱ្យអតិថិជនរបស់បុរីមហាសេដ្ឋី ត្រៀមឯកសារ ដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ បញ្ចប់ទំនាស់

ព័ត៌មានជាតិ២៤ នាទី មុន

អាជ្ញាធរ​ខេត្ត​សៀមរាប​ ចុះ​ជួប​​អាជីវករនៅបារាយ៍ទឹកថ្លា ដាក់ចេញវិធានការ​កែលំអរសេវាកម្មទទួលភ្ញៀវ​ទេសចរ​

ជីវិតកម្សាន្ដ២៩ នាទី មុន

បទថ្មី Nikki កំពុងអង្រួនបេះដូងអ្នកគាំទ្រ ព្រោះតែអត្ថន័យដ៏ជ្រាលជ្រៅរវាងកូននិងម្តាយដែលរស់នៅទីទៃ

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ដៃទន្លេអាម៉ាហ្សូន រីងស្ងួតអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល ១២២ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម