Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ អបអរសាទរ​ខួប​ទី១៨ ដែល “របាំ​ព្រះ​រាជ​ទ្រព្យ” ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី​

បានផុស

នៅ

ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ គឺ​ជាខួបទី ១៨ឆ្នាំ​ ដែលប្រទេសកម្ពុជាបានចុះបញ្ជី “របាំព្រះរាជទ្រព្យ” ​ជាសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។ ​របាំនេះ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល​ ប្រទេសតួកគី។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ដើម្បីអបអរ​សាទ​រ ការចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ​ ​​​​នៅថ្ងៃ​ទី ៧ ខែវិច្ឆិកា នេះ​ ក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បៈ ក៏បាន​បង្ហោះ​សារអបអរសាទរផងដែរ។

របាំក្បាច់ខ្មែរបុរាណ ឬ​របាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញ ខាងកាយវិការទន់ភ្លន់ គួរឲ្យចង់គយគន់ និង​មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនា​យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្ត​នៃសាច់​រឿង ដែល​រៀបរាប់​បញ្ជាក់​ដោយ​ទំនុកច្រៀង​ នៃក្រុមចម្រៀ​ង​ជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ​​។

សូមបញ្ជាក់ថា របាំព្រះរាជទ្រព្យ គឺជាសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ​។ ​បើយោងតាមឯកសារមួយចំនួន បានសរសេរថា របាំព្រះរាជទ្រព្យ​ នៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកថែរក្សាប្រពៃណីនាដកម្មបុរាណខ្មែរ ដែលជាចំណែ​កមួយយ៉ាងជិតស្និទ្ធ នៃក្រុមបរិពាររបស់មហាក្សត្រ អស់រយៈពេលជាងមួយពាន់ឆ្នាំ កន្លងមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) ដោយតួអង្គនិមួយៗមានលក្ខណៈ និង​មានពណ៌ដោយឡែកៗពីគ្នា​មានការស្លៀក​ពាក់ ការលាបម្សៅ ការតុបតែងខ្លួន​ទាំងក្បាំងមុខ និង​កាយវិការផ្ទាល់ខ្លួនផងដែរ​។ កាយវិការ និងក្បាច់រាំ​ទាំងនេះ​ នាដករ​ត្រូវ​ហាត់រៀន​យ៉ាងសកម្ម និង​ស្ទាត់ជំនាញ អស់រយៈ ពេលជាច្រើនឆ្នាំ​ទើបចេះចាំ​មានអត្ថន័យដូច​ជាការរំជួលចិត្តនានា ការភ័យភិត​ ស្នេហា ការ​សប្បាយរីករាយ ឬ​ការខឹងសម្បាជាដើម​។ របាំ​​ព្រះរាជទ្រព្យ​ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈ ទេវៈ) មួយដែលមានវ័យ​ចំណាស់ ដ៏យូរលង់ណាស់មកហើយ នៅក្នុងចំណោម​ទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និង​ខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព​នៅកម្ពុជា​។

កាលដើមឡើយ​នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬ រាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និង ជាសិល្បការិនីសន្តិភាព ឬ​ជាសន្តិភាវការិនីខាង ផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយពី​សីលធម៌ និង​គុណធម៌ ដើម្បីសុំសេចក្តីសុខ សន្តិភាព អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។

គេអាចសន្និដ្ឋានបានថា ទម្រង់ក្បាច់បុរាណខ្មែរ​​ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និង តួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជា អ្នក សម្តែង តួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះ ដែលសម្តែងដោយប្រុសៗ។ ក្រោយមក ដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គ ស្វាត្រូវបានសម្តែង ដោយប្រុសៗ រហូតមកដល់សព្វថ្ងៃនេះ ។

របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ​ប្រើចលនាកាយ​វិការក្បាច់ និង​មនោសញ្ចោតនាយ៉ាងប៉ិនប្រសប់​ទៅតាម​ការវិវត្តន៍ នៃសាច់​រឿង ដែលរៀបរាប់បញ្ជាក់ដោយ​ទំនុកច្រៀង នៃក្រុមចម្រៀង​ជាពួក (ជហៀរាលេ) ដែលមាន​តួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែល​មាន​តួ​នាទីប្រគំជូនរបាំនេះផងដែរ។ របាំព្រះរាជទ្រព្យនេះ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​នៅថ្ងៃទី​០៧ ខែ​វិច្ឆិកា ឆ្នាំ ២០០៣​៕

អត្ថបទ៖ កោះកែវ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ វិនាទី មុន

សម្ដេច​ ហ៊ុន សែន ថា បើគ្មានថ្ងៃ២ធ្នូ និង៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

សន្តិសុខសង្គម២ នាទីutes មុន

ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំង ជំរិតទារប្រាក់ ឃាត់ខ្លួនមនុស្ស ២ នាក់ និងរកឃើញវត្ថុតាងមួយចំនួនធំ

ជីវិតកម្សាន្ដ៩ នាទីutes មុន

សមាគមសិល្បករខ្មែរ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយតារាកំប្លែងនាយ តាក់ស៊ី

ព័ត៌មានជាតិ១២ នាទីutes មុន

សហជីព និងប្រជាពលរដ្ឋថ្កោលទោសជនក្បត់ជាតិ៣ជំនាន់បង្កើតចលនាផ្ការីកធ្វើបដិវត្តន៍ពណ៌លើកម្ពុជា

ព័ត៌មានជាតិ១៣ នាទីutes មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម