Connect with us

សុខភាព

ថ្នាំគ្រាប់ Molnupiravir អាចព្យាបាលអ្នកជំងឺកូវីដបំប្លែងខ្លួនបានកម្រិតណា?

បានផុស

នៅ

ថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck កំពុងជោគជ័យលើការសាកល្បង និងត្រូវបានប្រទេសមួយចំនួនបានបញ្ជារទិញជាបណ្ដើរៗហើយ ខណៈក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញសេចក្តីប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ប្រភេទនេះ ក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ។

Molnupiravir: UK becomes first country to approve 'game-changing' COVID-19  pill that can be taken at home | UK News | Sky News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្នាំគ្រាប់ប្រភេទនេះ ក៏អាចព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូវីដបំប្លែងខ្លួនបានល្អដូចគ្នា។

បើយោងតាមប្រភពពី Yale Medicine បានឱ្យដឹងថា ថ្នាំគ្រាប់ Molnupiravir មិនត្រឹមតែអាចសង្គ្រោះអ្នកជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែក្នុងការស្រាវជ្រាវដែលធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត បានបង្ហាញអំពីប្រសិទ្ធភាពថ្នាំដែលអាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនខ្លាំងៗដូចជា Delta, Gamma, និង Mu ថែមទៀតផង។

First anti-viral pill to treat Covid-19 approved for use in UK

ដោយឡែករបៀបប្រើថ្នាំគ្រាប់ Molnupiravir ដែលផ្ដល់ប្រសិទ្ធភាពបំផុត សម្រាប់អ្នកឆ្លងកូវីដទម្រង់ដើម និងវីរុសបំប្លែងខ្លួន គឺត្រូវលេបបន្ទាប់ពីចេញរោគសញ្ញានៃជំងឺ។ នៅក្នុងការសាកល្បងព្យាបាលដោយក្រុមហ៊ុន Merck ថ្នាំ Molnupiravir ត្រូវលេបចំនួន៤គ្រាប់ និងលេបពីរដងក្នុងមួយថ្ងៃ ក្នុងរយៈពេលប្រាំថ្ងៃជាប់ៗគ្នា រាប់ចាប់ពីថ្ងៃចេញរោគសញ្ញាដំបូង​ នោះអាការនឹងប្រសើរឡើង។

Sick asian young lady holding pill take a look medicine sit on couch at  home night. by Tirachard

វេជ្ជបណ្ឌិត Albert Shaw អ្នកឯកទេសជំងឺឆ្លងប្រចាំគេហទំព័រ Yale Medicine ពន្យល់ថា នៅពេលអ្នកជំងឺលេបថ្នាំនេះ វានឹងចូលទៅក្នុងចរន្តឈាម រួចរារាំងឬបញ្ឈប់សមត្ថភាពរបស់វីរុសមិនឱ្យរាលដាលនៅក្នុងរាងកាយបានទៀតឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៧ ចំណុច គ្រប់គ្នាចង់ដឹងបំផុតអំពីថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

ចុចអាន៖ ពិភពលោកទទួលបានអាវុធពិសេសមួយទៀត ដើម្បីសម្លាប់ កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម