ព័ត៌មានអន្ដរជាតិ
អាចម៍ផ្កាយគ្រោះថ្នាក់ ទំហំប៉ុន ប៉ម Eiffel កំពុងហោះសំដៅមក ផែនដី (មានវីដេអូ)
អាចម៍ផ្កាយ ដែលមានទំហំប៉ុន ប៉ម Eiffel កំពុងហោះសំដៅមកផែនដី ខណៈអង្គការ NASA ចាត់ទុកវាថាជា អាចម៍ផ្កាយគ្រោះថ្នាក់បំផុត (PHA)។
អាចម៍ផ្កាយឈ្មោះ 4660 Nereus មានទំហំធំជាងទីលានបាល់ទាត់ជិត៣ដង។ ដោយសារតែទំហំដ៏ធំរបស់វា ការហោះមកបុកផ្ទៃផែនដី អាចបង្កការបំផ្លិចបំផ្លាញ ប៉ុន្តែជាសំណាងល្អ វានឹងមិនបង្កការគំរាមកំហែងដល់មនុស្សជាតិឡើយ ហើយត្រូវបានគេរំពឹងថានឹង ចៀសផុតពីភពផែនដី។
ក្រុមឃ្លាំមើលអាចម៍ផ្កាយរបស់អង្គការ NASA បានព្យាករណ៍ថា វានឹងមកកៀកផែនដីនៅថ្ងៃទី ១១ ខែធ្នូ។ ទោះបីជាយ៉ាងណាក៏ដោយ អាចម៍ផ្កាយនេះ នឹងហោះកាត់ភពផែនដីនៅចម្ងាយ ៣.៩ លានគីឡូម៉ែត្រ។
Nereus មានប្រវែង ៣៣០ ម៉ែត្រ។ នេះបើយោងតាមគេហទំព័រ Space Reference។
អាចម៍ផ្កាយ បានធ្វើដំណើរគោចរជុំវិញព្រះអាទិត្យរៀងរាល់៦៦៤ថ្ងៃ ថ្វីបើវាត្រូវបានគេព្យាករណ៍ថា នឹងមិនមកជិតផែនដីម្តងទៀតរហូតដល់ថ្ងៃទី២ខែមីនា ឆ្នាំ២០៣១ និងបន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០៥០ក៏ដោយ។
ត្រូវបានរកឃើញនៅឆ្នាំ១៩៨២ ដោយតារាវិទូអាមេរិក Eleanor F. Helin, Nereus គឺជាសមាជិកនៃក្រុមអាចម៍ផ្កាយ Apollo ដែលត្រូវបានគេស្គាល់ថា ដោយសារតែការឆ្លងកាត់ផ្លូវរបស់ផែនដីនៅពេលដែលវាធ្វើដំណើរគោចរជុំវិញព្រះអាទិត្យ។
អ្នកវិទ្យាសាស្ត្របានពិចារណា បេសកកម្មធ្វើដំណើរទៅកាន់អាចម៍ផ្កាយ ប៉ុន្តែផែនការតែងតែបរាជ័យ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ យាន Perseverance របស់អង្គការណាសា ចុះចតនៅភពអង្គារដោយជោគជ័យ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?