ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ព្រមានអ្នកបកស្រាយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឱ្យប្រយ័ត្ន
មានប្រសាសន៍នៅក្នុង ពិធីសម្ពោធអាគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានអ្នកបកស្រាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឱ្យប្រយ័ត្ន ហើយសម្តេចបានឱ្យសមត្ថកិច្ចសិក្សាករណីចោទប្រកាន់នេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “អ្នកត្រូវស្គាល់ឱ្យច្បាស់ អ៊ុនតាក់ (UNTAC) អស់ភារកិច្ចចាប់ផ្ដើមគ្រប់គ្រង កិច្ចការនៅក្នុងប្រទេសកម្ពុជា គឺក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតមកដល់សភាធម្មនុញ្ញក្លាយទៅជាសភាជាតិ បង្កើតទៅជារដ្ឋាភិបាល គឺ UNTAC អស់ភារកិច្ច។ បើនៅក្នុងដំណាក់កាលអ៊ុនតាក់នេះ កុំភ្លេចឱ្យសោះ អ្នកចង់ឱ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រឡប់វិញ អ្នកកំពុងហៅបរទេសមកត្រួតត្រាកម្ពុជាសារជាថ្មី។ អ្នកត្រូវមើល ទាក់ទិនទៅនឹងចំណុចនេះមួយ បើអ្នកជាខ្មែរ ហើយអ្នកជាមនុស្ស ហើយអ្នកមិនមែនជាសត្វតិរច្ឆាន អ្នកមិនមែនជាសត្វ អ្នកត្រូវតែច្បាស់ ត្រង់កន្លែងថា អេសអិនស៊ី គឺជាប្រភពអំណាចតែមួយគត់ ប៉ុន្តែចែងច្បាស់អំពីថា អេសអិនស៊ី ធ្វើការតាមកុងសង់ស៊ីស ក្នុងករណីគ្មានកុងសង់ស៊ីស ប្រធានអេសអិនស៊ី ធ្វើការសម្រេចដោយយោងទៅលើគំនិតរបស់សមាជិកដទៃ ក្នុងករណីមិនអាចសម្រេចបាន ប្រធានអ៊ុនតាក់ គឺជាអ្នកសម្រេច”។
សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ ដូច្នេះអ្នកធំជាងគេនៅស្រុកខ្មែរនៅពេលនោះ ដំណាក់កាលអ៊ុនតាក់ មិនមែនព្រះកូណាបិតាទេ គឺប្រធានអ៊ុនតាក់ ហើយប្រធានអុនតាក់ជានរណា សមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ ទើបបញ្ជាបាន។ អ្នកត្រូវយល់ រដ្ឋធម្មនុញ្ញពេលនេះ ព្រះមហាក្សត្រព្រះអង្គធំជាងគេ ម៉េចក៏ចង់ហៅគេមកត្រួតត្រាឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា៖ “ការកាត់ទោសខ្មែរក្រហម អត់មាននៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ អ្នកឯងថាខុសទេ វាជាអធិបតេយ្យខ្មែរ ដែលធ្វើការសម្រេចចិត្ត ចូលរួមជាមួយអង្គការសហប្រជាជាតិកាត់ទោសខ្មែរក្រហម។ ខ្ញុំមិនយល់ មនុស្សខ្លះបែរជាបកស្រាយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំធ្វើតាមរដ្ឋធម្មនុញ្ញ ព្រោះធាតុចូលទាំងប៉ុន្មានវាចូលមកក្នុងហ្នឹងអស់ហើយ តែសុំកុំច្រឡឺម កុំព្រហើន ខ្ញុំប្រាប់តែប៉ុណ្ណឹង កុំព្រហើន និយាយអីនិយាយចុះ ប៉ុន្តែតែចូលដល់ខុសច្បាប់ធ្ងន់ពេក គឺដាក់ហើយ។ មានខុសតាមផ្លូវច្បាប់ត្រង់ណា ដែលចោទថា សភាកែពី ២ភាគ៣ មក ៥០+១ ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស? កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់ថា សភាធម្មនុញ្ញកម្ពុជាត្រូវតែ ២/៣ ឯណា? ដើម្បីដំណើរការប្រជាធិបតេយ្យឱ្យកាន់តែល្អ ថ្ងៃក្រោយគេមិនអាចនឹងកំណត់ថា ៥០បូក១នោះទៅទៀត គេកំណត់ភាគច្រើនទៅវិញ ឱ្យតែភាគច្រើន ហ្នឹងគឺឈ្នះហើយ ប៉ុន្តែវាក៏ឆាប់បាត់ទៅវិញដែរ នៅពេលដែលបោះឆ្នោតដកការទុកចិត្ត ចឹងបានគេស្វះស្វែងឱ្យមាន៥០បូក១នោះ ដូច្នេះបើអ្នកឯងចោទសភាខុស គេមានសិទ្ធិវាយខ្នោះអ្នកឯង។ ផ្ដាំផ្ញើទៅផង ល្មមៗបានហើយ និយាយគ្នាឱ្យច្បាស់”។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា ប្រវត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបញ្ចេញបានប្រមាណ ៦០ ភាគរយប៉ុណ្ណោះ។ នៅ ៤០ ភាគរយទៀតមិនបានបញ្ចេញទេ។ ទោះជាយ៉ាងណាសម្ដចបានអះអាងថា សម្ដេចបាននិយាយបញ្ចូលនៅក្នុងវីដេអូ ៨០ ម៉ោងរួចហើយ ដូច្នេះអ្នកដែលចង់សើរើពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស តើចង់ហៅបរទេសមកត្រួតត្រាវិញមែនទេ។ សម្តេចបញ្ជាក់ទៀតថា ប្រទេសកម្ពុជាមិនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអាណានិគមអ្នកណានោះទេ។ ជាមួយគ្នានោះ សម្ដេចបានផ្ដាំផ្ញើឱ្យអ្នកបកស្រាយ ធ្វើយ៉ាងណាកុំបកស្រាយប៉ះពាល់ដល់ស្ថាប័នជាតិ។ បើចង់ហៅបរទេសមកគ្រប់គ្រង ត្រូវតែប្រឈមមុខចំពោះច្បាប់៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត