Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ «ឥឡូវខ្ញុំបានលាសញ្ជាតិមួយបាត់ហើយ គឺសញ្ជាតិខ្យល់»

បានផុស

នៅ

ក្នុងពិធីសម្ពោធទីស្តីការថ្មី នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន​ សែន បានប្រកាសជាថ្មីថា សម្ដេចមានសញ្ជាតិតែខ្មែរមួយគត់ពីកំណើត ហើយគ្មានបំណងចង់​បាន​សញ្ជាតិផ្សេង ក្រៅពីសញ្ជាតិខ្មែរឡើយ។

សូមជម្រាបថា ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដោយកំណត់អោយមានសញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីច្បាប់ខាងលើចូលជាធរមានហើយ គឺនាយកដ្ឋមន្ត្រី និងថ្នាក់​ដឹក​នាំកំពូលៗ របស់ជាតិចំនួន ៣រូបផ្សេងទៀត ត្រូវតែមានសញ្ជាតិខ្មែរតែមួយគត់ មិនអាចមានសញ្ជាតិពីរនោះទេ ហើយថ្ងៃក្រោយ ក៏ត្រូវមានសញ្ជាតិខ្មែរតែមួយដដែល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដោយចំអកដល់​អ្នកចោទប្រកាន់សម្ដេចមានសញ្ជាតិផ្សេងទៀតថា «ឥឡូវខ្ញុំបានលាសញ្ជាតិមួយបាត់ហើយ សញ្ជាតិខ្យល់ គិតស្មាន​ថា ទាត់ ហ៊ុន សែន មួយជើង ទាត់ឲ្យបាក់ក ដល់តែមិនបាក់ក ហ៊ុន សែន បាក់កខ្លួនឯងបាត់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការចោទប្រកាន់ ដោយគ្មានការពិតខាងលើនេះ គឺជាឱកាសដែលអនុញ្ញាត​ឲ្យមានការរៀបចំ ច្បាប់កំណត់​សញ្ជាតិខ្មែរតែ​មួយគត់ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ។ «ដំបៅមិនឈឺ អ្នក​ឯងយកឈើចាក់ឲ្យចេញឈាមមែនទេ? បើសុខៗ ហ៊ុន សែន ផ្ដើមគំនិតធ្វើ ដូចជារារាំងអ្នកដទៃ ចឹងទាន់ពេល​ដែល​អ្នកឯងចោទ ហ៊ុន សែន…ហ៊ុន សែន ធ្វើឲ្យលឿន ដើម្បីឲ្យ ហ៊ុន សែន អស់អំណាចឲ្យឆាប់ ព្រោះបើ ហ៊ុន សែន មានសញ្ជាតិពីរពិតប្រាកដ ត្រូវតែលេងគ្នា ជម្រះបញ្ជីក្នុងពេលហ្នឹង អញ្ចឹងយើងប្រើពេលប្រហែលជា ១ខែ ចប់ រួចហើយឃោសនាថា ព្រះមហាក្សត្រ មិនឡាយព្រះហស្ថលេខាទេ ឡាយបាត់ ឥឡូវចូលជាធរមានបាត់ហើយ នៅអីទៀត»។ នេះជាការថ្លែងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា «ហ៊ុន សែន កំពុងឈរនៅទីនេះ ដោយមានសញ្ជាតិតែមួយគត់​ពី​កំណើត ហើយមិនដែលប៉ុនប៉ង សូម្បីតែនឹកយល់សប្ដិ ឲ្យបានសញ្ជាតិនេះ សញ្ជាតិនោះ គឺអត់ទេ»។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា សម្រាប់អ្នកដែលមិនមានបំណង ចង់កាន់តំណែង​ជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រីនោះ គឺមិនមានបញ្ហាចំពោះ​សញ្ជាតិខ្មែរតែមួយ ឬក៏មានសញ្ជាតិផ្សេងទៀតនោះទេ ពោលគឺលើកលែងតែតំណែងកំពូលៗ ទាំង ៤រូបខាង​លើ​នេះ គឺត្រូវតែមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម