Connect with us

KPT+

ចំណុចនេះហើយ ដែលធ្វើឲ្យ Angelina Jolie ក្លាយជាមនុស្សអស្ចារ្យ និងលេចធ្លោខ្លាំង ​ ជាពិសេសចំពោះ កម្ពុជា

បានផុស

នៅ

នៅពេលនិយាយអំពីការពង្រឹងអំណាចរបស់ស្ត្រី Angelina Jolie បានក្លាយជាសំឡេងថេរសម្រាប់ការផ្លាស់ប្តូរ។ នាងជា​តារា​សម្ដែង និង​ជា​សកម្មជន​ដ៏​ល្បី​លើ​ពិភពលោក។ ក្រៅ​ពីសម្ដែងនៅ​លើកញ្ជាក់អេក្រង់​ នាង​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​លើ​បញ្ហា​ពិភព​ពិត។ អាទិភាពរបស់នាងគឺការអប់រំ ការលូតលាស់របស់កុមារ និងការសង្គ្រោះជនភៀសខ្លួន។

នេះ​ជា​អ្វី​ដែល​ធ្វើឲ្យ​អ្នកម្ដាយរូបនេះ​ប្លែក​ពី​គេ សមត្ថភាព​របស់​នាង ​ក្នុង​ការ​ប្រើ​កិត្តិនាម​ដើម្បី​ផ្តល់​អំណាច​ដល់​អ្នក​ដទៃ ជា​ពិសេស​អ្នក​ដែល​មិន​មាន​គ្រប់​គ្រាន់។

១ ជាឯកអគ្គរដ្ឋទូត UNHCR (ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន)

ចាប់តាំងពីឆ្នាំ ២០០១ Angelina Jolie បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ UNHCR ដែល​ជា​ទីភ្នាក់ងារ​លេចធ្លោ​បំផុត​ក្នុងការជួយសង្គ្រោះជនភៀសខ្លួននៅទូទាំងពិភពលោក។ កាល​នោះ​នាង​បាន​បរិច្ចាគ​ប្រាក់​ចំនួន ១ លាន​ដុល្លារ​ដើម្បី​ជួយ។ ចាប់តាំងពីពេលនោះមក លោកស្រី​បាន​ទៅ​ទស្សនា​ប្រទេសជាង ៣០ ហើយបានក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ UNHCR នៅក្នុង​ដំណើរការ​នេះ។ គួរ​ឲ្យ​ចាប់អារម្មណ៍ នាង​បាន​ក្លាយ​ជាផ្នែកនៃបេសកកម្មជាង ៤០ ។ ក្នុង​ឆ្នាំ ២០១២ នាង​បាន​ក្លាយ​ជា​បេសកជន​ពិសេស។

២ នាងមកកម្ពុជានៅក្នុងអំឡុងថតរឿង Tomb Raider ទទួល​បាន​សញ្ជាតិ

អំឡុង​ពេល​ថតរឿង Tomb Raider ដំបូង​របស់​នាង Angelina បានឃើញ​ស្ថានភាព​ពិត​នៃ​ជន​ភៀសខ្លួន​នៅ​កម្ពុជា។ នាង​បាន​លង់​ស្រលាញ់​ប្រជាជន​កម្ពុជា ហើយ​មាន​អារម្មណ៍​ឈឺចាប់ដូច​ពួកគេ។ នាង​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​ជួយ​តាម​រយៈ UNHCR។ ដោយ​សារ​ទង្វើ​របស់​នាង ​Angelina ទទួល​បាន​សញ្ជាតិ​ខ្មែរ។ កូនច្បង​របស់​នាង​ឈ្មោះ Maddox ​ក៏​ជា​ជនជាតិ​ខ្មែរ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ នាង​​តែងតែជួយជនភៀសខ្លួន

Angelina Jolie តែង​តែ​ជា​សកម្មជន​សម្រាប់​អ្នក​ដែល​មិន​អាច​និយាយ​ ដើម្បី​សិទ្ធិ​របស់​ខ្លួន។ នាង​ឈរ​ជាមួយ​ជនភៀស​ខ្លួន និង​បាន​ទៅ​លេង​ប្រទេសជាច្រើនរាប់មិនអស់ រួមទាំងប៉ាគីស្ថាន ស៊ីរី អាហ្វហ្គានីស្ថាន តង់ហ្សានី ស៊ូដង់ សៀរ៉ាឡេអូន ដើម្បីដាក់ឈ្មោះមួយចំនួន។ ក្នុងនាមជាមនុស្សដ៏​អស្ចារ្យ នាងបានជួយសង្គ្រោះជីវិតរាប់មិនអស់ ដោយការបរិច្ចាគយ៉ាងសកម្ម និង​ចូលរួម​ក្នុងកម្មវិធីជំនួយនៅជុំវិញ​ពិភពលោក។ នេះ​ធ្វើ​ឲ្យ​​នាង​ក្លាយ​ជា​វីរនារី​ក្នុង​ក្រសែភ្នែក​យើង​! សង្គ្រោះ​ជីវិត​តែមួយ គឺ​សង្គ្រោះ​មនុស្ស​ជាតិ​ទាំងអស់។

៤ Angelina Jolie ធ្វើការ​គឺ​ដើម្បី​កុមារ

ពេញមួយជីវិតរបស់នាង Angelina បានធ្វើការដើម្បីអនាគតនៃកូនៗ របស់​ពិភពលោក។ នាង​និយាយ​សម្រាប់​អ្នក​ដែល​មិន​ដឹងថាការអប់រំមានន័យយ៉ាងណា នាង​ធ្វើការ​នៅក្នុងតំបន់​ដែល​ការ​អប់រំ​មិន​មាន។ កាលនៅស្រុកខ្មែរ នាងបានបើកសាលាជាង ១០។ ក្នុងឆ្នាំ ២០១០ នាងបាន​បើក​សាលាបឋម​សិក្សា​ចំនួន​ពីរ​ សម្រាប់​ក្មេងស្រីនៅ Tangi និង Qalai Gudar ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ នាង​ក៏​បាន​បើក​មជ្ឈមណ្ឌល​កុមារ Zahara ក្នុង​ប្រទេស​អេត្យូពី​ផង​ដែរ។

៥ នាងបានគាំទ្រជនភៀសខ្លួន Rhoyinga

Angelina បានទៅ​បង់ក្លាដេស​ ហើយ​ថ្លែងទៅ​កាន់​សារព័ត៌មាន Reuters ថា “ខ្ញុំ​ជំរុញ​ឲ្យ​អាជ្ញាធរ​មីយ៉ាន់ម៉ា​បង្ហាញ​ការប្តេជ្ញាចិត្តពិតប្រាកដ ​ដែលត្រូវការដើម្បី​បញ្ចប់វដ្តនៃ​អំពើហិង្សា ការ​ផ្លាស់ទី​លំនៅ និង​កែលំអ​លក្ខខណ្ឌ​សម្រាប់​សហគមន៍​ទាំងអស់​នៅក្នុងរដ្ឋរ៉ាឃីន រួមទាំងជនជាតិ​រ៉ូហ៊ីងយ៉ា​ផងដែរ។”

៦ នាងបានជួយសង្គ្រោះសត្វ និង​ធម្មជាតិ

Angelina បានទិញដីជាង ៦០,០០០ ហិកតានៅក្នុងប្រទេស​កម្ពុជា ដើម្បីការពារវា​ពីអ្នក​ប្រមាញ់​ដែល​ហៅ​ថាគម្រោង Maddox Jolie ។ នាងបានប្រែក្លាយតំបន់ទាំងមូលទៅជាជម្រក​សត្វព្រៃ។ បន្ទាប់​ពីរៀបការជាមួយ Brad Pitt មូលនិធិនេះ ត្រូវបានប្តូរឈ្មោះទៅជាមូលនិធិ Maddox Jolie-Pitt ។

៧ នាងតែងលើកទឹកចិត្តកូនៗ និងជាថាមពលដល់ពួកគេ

កូនស្រីម្នាក់របស់ Angelina គឺ Zahara Jolie-Pitt បានរៀនច្រើនពីម្តាយជាទីស្រលាញ់របស់នាង។ សហគ្រិនវ័យក្មេងរូបនេះ បានបើកដំណើរការម៉ាកគ្រឿងអលង្ការមួយដែលមានឈ្មោះថា The Zahara Collection។ ការដើរតាមគន្លងរបស់ម្តាយនាង ប្រាក់ចំណូលទាំងអស់បានទៅផ្ទះរបស់ Ruth Shelters ។

៨ នាង​បាន​គាំទ្រជនភៀសខ្លួនវេណេស៊ុយអេឡា

នៅឆ្នាំ ២០១៩ នាងបានទៅប្រទេសកូឡុំប៊ី ដើម្បីជួបជនភៀសខ្លួនវេណេស៊ុយអេឡា។ យោងតាម ​​UNHCR លោកស្រីបាននិយាយទៅកាន់អ្នកសារព័ត៌មាន​អំពីស្ថានភាពនេះថា “វា​មិន​អាច​ទៅ​រួចទេ ​ក្នុង​ការ​ដាក់​តម្លៃ​លើ​ការ​គាំទ្រ​ដែល​ប្រទេសកូឡុំប៊ី និងប៉េរូ និងអេក្វាឌ័រ​ កំពុង​ផ្តល់​ដល់​ប្រជាជន​វេណេហ្ស៊ុយអេឡា ព្រោះ​វា​ជា​ស្នូល​នៃ​អ្វី​ ដែល​នេះគឺ​ជា​មនុស្ស។”

៩ នាងគឺជា Super Vocal អំពីខ្លួននាងផ្ទាល់

Angelina Jolie បាន​និយាយ​យ៉ាង​ខ្ជាប់ខ្ជួន​ អំពី​ខ្លួន​នាង​ដោយ​មិន​គិត​ពី​អ្វី​ដែល​ពិភពលោក​គិត​នោះ​ទេ។ នាងមិនដែលគេចចេញពីបញ្ហាសុខភាពទេ សូម្បីតែការពិភាក្សាអំពី​រោគវិនិច្ឆ័យរបស់ Bell’s Palsy កាលពីឆ្នាំ ២០១៣។ នាងមានភាពក្លាហាន ក្នុងការនិយាយអំពីសុខភាពយ៉ាងបើកចំហ នៅចំពោះមុខពិភពលោក ហើយយើងកោតសរសើរចំពោះភាពក្លាហានរបស់នាង។

១០ នាង​រក្សា​ជំហរ​ខ្ពស់

ជីវិត​ពោរពេញដោយភាពលំបាក។ អ្វី​ដែល​ធ្វើឲ្យ​យើង​ខ្លាំង ឬ​ខ្សោយ​គឺ​របៀប​ដែល​យើង​មាន​ប្រតិកម្ម​ចំពោះ​ការ​លំបាក។ យើង​កោតសរសើរ Angelina Jolie ដែលបានក្លាយជា​មនុស្សស្រីនៃ​ភាព​រឹងមាំ ​សម្រាប់​ស្ត្រី​ទូទាំង​ពិភពលោក។ នាង​បាន​ឆ្លង​កាត់​របួស​នៃ​ការ​លែង​លះ​ជា​ច្រើន​ដង។ នោះ​ហើយ​ជាអ្វី​ ដែល​ធ្វើ​ឲ្យ​នាង​លេចធ្លោ​ក្នុង​ចំណោមអ្នកផ្សេងទៀត។​ដែលជាពិសេសនោះគឺ នាងជានិមិត្តរូបបេះដូង​មនុស្សធម៌​ របស់ប្រជាជន កម្ពុជា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្ពោធរឿង Marvel ម្សិលមិញ Angelina ដឹកដៃកូនស្រីទាំង ២ ដើរលើកម្រាល​ព្រំ​ក្រហម មើលសឹងមិនស្គាល់

ចុចអាន៖សត្វ​ឃ្មុំ ៦ម៉ឺនក្បាលទុំជុំវិញ Angelina Jolie ក្នុង​គម្រោង​ផ្ដួចផ្ដើម Women for Bees

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម