ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះប្រាសាទបន្ទាយស្រីដំដែក
នៅព្រឹកមិញនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាឲ្យដឹងថា ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការទល់ទ្រដើម្បីជួយសង្គ្រោះប្រាសាទបន្ទាយស្រីដំដែក ដែលស្ថិតនៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម បានជោគជ័យហើយបន្ទាប់ពីបានប្រឹងប្រែងលើការងារអស់រយៈពេលជាង៣ខែមកនេះ។
មន្ត្រីទទួលបន្ទុកការងារការដ្ឋានលោក ពុទ្ធ សុទ្ធ ឱ្យដឹងថាការទល់ទ្រនេះ គឺក្នុងគោលបំណងជួយពង្រឹងសង្គ្រោះប្រាសាទឱ្យជៀសផុតពីហានិភ័យ។ បច្ចុប្បន្នប្រាសាទបន្ទាយស្រីដំដែក មានសភាពទ្រុឌទ្រោមខ្លាំង នៅប្រាង្គកណ្តាលនៅត្រង់ស៊ុមទ្វារ ស៊ុមបង្អួច ដែលមានស្នាមប្រេះបែកបាក់។ ប្រសិនបើពុំមានការជួយទល់ទ្រសង្គ្រោះឱ្យបានទាន់ពេលទេ នោះចំណុចទាំងនោះនឹងប្រឈមបញ្ហា។
ចំពោះដំណើរការទល់ទ្រប្រាសាទបន្ទាយស្រីដំដែក ចាប់តាំងតែពីអំឡុងចុងខែសីហា ហើយទើបតែបញ្ចប់កាលពីចុងខែតុលា ឆ្នាំ២០២១។ ប្រាសាទបន្ទាយស្រីដំដែកស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគមក្នុងបរិវេណវត្ដប្រាសាទបន្ទាយស្រី ចម្ងាយប្រមាណ ៣៤គីឡូម៉ែត្រ ភាគខាងកើតនៃទីរួមខេត្ដសៀមរាប៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ