Connect with us

ព័ត៌មានអន្ដរជាតិ

យ៉ាងយូរ៣ខែទៀត ថ្នាំខ្លាំងព្យាបាលកូវីដ នឹងមានលក់លើទីផ្សារពិភពលោក

បានផុស

នៅ

ក្រុមហ៊ុន Pfizer Inc បាននិយាយកាលពីថ្ងៃសុក្រថា ថ្នាំគ្រាប់ប្រឆាំងមេរោគរបស់ខ្លួន អាចកាត់បន្ថយអត្រាចូលមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដ-១៩បានជិត៩០% ចំពោះមនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។

កាលពីថ្ងៃសុក្រ ក្រុមហ៊ុននេះ បានបញ្ចេញលទ្ធផលបឋមនៃការសិក្សារបស់ខ្លួនលើមនុស្សពេញវ័យចំនួន៧៧៥នាក់។

អ្នកជំងឺដែលបានទទួលថ្នាំរបស់ក្រុមហ៊ុននេះ រួមជាមួយថ្នាំប្រឆាំងវីរុសផ្សេងទៀតភ្លាមៗបន្ទាប់ពីចេញរោគសញ្ញាកូវីដ គឺមានការថយចុះ ៨៩% នៃអត្រាចូលមន្ទីរពេទ្យ ឬមរណភាពក្រោយលេបបានមួយខែ។ តិចជាង ១% នៃអ្នកជំងឺដែលប្រើថ្នាំនេះ ចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យ ហើយគ្មាននរណាម្នាក់ស្លាប់ទេ។

ស្របពេលជាមួយគ្នានោះដែរ ថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer អាចនឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលពីរបីខែខាងមុខ ប៉ុន្តែការផ្គត់ផ្គង់មានកំណត់ នៅពេលថ្នាំត្រូវបានបញ្ចេញ។

Pfizer និយាយថា ខ្លួននឹងផលិតថ្នាំគ្រាប់សម្រាប់មនុស្សចំនួន១៨០,០០០នាក់នៅចុងឆ្នាំ២០២១នេះ និងថ្នាំជាង ២១លានគ្រាប់នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់បង្ហាញអំពីតម្លៃរបស់ថ្នាំគ្រាប់នេះ នៅឡើយទេ។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្វែងរកការយល់ព្រមពី ភ្នាក់ងារនិងចំណីអាហារ អាមេរិកហៅកាត់ (FDA)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Deseret

ចុចអាន៖ ពិភពលោកទទួលបានអាវុធពិសេសមួយទៀត ដើម្បីសម្លាប់ កូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម