ព័ត៌មានជាតិ
សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូ
ជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់។
បើតាមសមត្ថកិច្ច គឺនៅថ្ងៃទី ៥ ,ទី ៦, និងទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដង្កោ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ នូវជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូ។
វត្ថុតាងចាប់យក រួមមាន៖ ដាវកែច្នៃប្រវែង ៦០សង់ទីម៉ែត្រដងរុំស្កុតពណ៌ខៀវចំនួន ១ដើម, ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១ ២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ១IE៦៥៤០, ផ្លាកលេខម៉ូតូចំនួន ៦បន្ទះ, ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយថតចម្លង, លិខិតលក់ម៉ូតូចំនួន ២សន្លឹក, ម៉ូតូចំនួន ៥ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


-
សន្តិសុខសង្គម១៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង