ចរាចរណ៍
វិស្វករម្នាក់ ត្រូវរថយន្តហ៊ីយ៉ាន់ ដាយបុកម៉ូតូ និងកិនបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូ ហើយត្រូវរថយន្តហ៊ីយ៉ាន់ដាយ បើកបុកពីក្រោយ និងកិនអូសបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង ២០នាទីយប់ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចស្ពានដែកចំការដូង តាមបណ្តោយផ្លូវលេខ ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ហៃ គីណូ អាយុជាង ៤០ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ។ អ្នកបើកបររថយន្ត មានឈ្មោះ ថា គៀរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបើករថយន្ត។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HV 3218 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងទៅត្បូងតាមផ្លូវលេខ ២១៧ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតក្រហម ពាក់ស្លាកភ្នំពេញ 3D 8306 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលបុកម៉ូតូពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូ ដួលចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែករថយន្ត បានព្យាយាមបើកគេចខ្លួន បានប្រហែល ៤០ម៉ែត្រ ក៏ឈប់រថយន្តចុះរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ ដេញចាប់បានភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូរួមទាំងតៃកុងរថយន្ត ទៅរក្សាទុករកចាំដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖សុខា
-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?