ព័ត៌មានអន្ដរជាតិ
ផ្ទុះរោងចក្រនៅអង់គ្លេស ស្លាប់មនុស្ស៤នាក់តែប៉ូលិសថា មិនមែនជាអំពើភេរវកម្មទេ
មនុស្សបួននាក់ត្រូវបានសម្លាប់បន្ទាប់ពីការផ្ទុះមួយនៅឯរោងចក្រទឹកស្អុយក្បែរទីក្រុង Bristol ភាគនិរតីប្រទេសអង់គ្លេស។
លោក Mark Runacres ប្រធានអធិការដ្ឋាន Avon និងប៉ូលិស Somerset បាននិយាយថាមនុស្ស៥នាក់បានរងរបួសក្នុងការផ្ទុះរោងចក្រ Avonmouth ប៉ុន្តែស្ថានភាពរបស់ពួកគេមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។
លោក Runacres និយាយថា “ការសាកសួររបស់ប៉ូលិសទៅលើអ្វីដែលបានកើតឡើងគឺស្ថិតនៅក្នុងដំណាក់កាលដំបូងហើយកំពុងតែបន្ត”។
លោកបានបន្ថែមថា ឧប្បត្តិហេតុនេះមិនទាក់ទងនឹងអំពើភេរវកម្មទេ។
សាក្សីឈ្មោះ Jawad Burhan បាននិយាយថា មានឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងហោះស្វែងរកមនុស្សដែលបាត់ខ្លួនហើយប៉ូលិសបានបិទផ្លូវក្បែរនោះដែលតភ្ជាប់ទៅរោងចក្រ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ