ព័ត៌មានអន្ដរជាតិ
ថៃសម្រេចទិញថ្នាំគ្រាប់កូវីដ Molnupiravir ចំនួន២លានគ្រាប់
គណៈរដ្ឋមន្ត្រីថៃបានអនុម័តសំណើររបស់ក្រសួងសុខាភិបាលដើម្បីទិញថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ Molnupiravir ចំនួន៥០ម៉ឺនឈុត ដែលស្មើនឹង២លានគ្រាប់។ នេះបើតាមលោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយម្សិលមិញ។

លោក Anutin បាននិយាយថា ថ្នាំគ្រាប់ Molnupiravir ដែលគ្រោងទិញនេះនឹងប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ដែលស្ថិតក្នុងក្រុមអាទិភាព ក្នុងនោះមនុស្សវ័យ៦០ឆ្នាំឡើង និងអ្នកឆ្លងដែលមានជំងឺប្រចាំកាយដូចជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ សរសៃឈាមបេះដូង តម្រងនោមរ៉ាំរ៉ៃ ប្រព័ន្ធប្រសាទ មហារីក ទឹកនោមផ្អែម ឬជំងឺធាត់ជាដើម។
ថ្នាំគ្រាប់ Molnupiravir នៅក្នុងទិន្នន័យសាកល្បងគ្លីនីសាស្ត្រកាលពីខែមុនបង្ហាញថា វាមានប្រសិទ្ធភាពកាត់បន្ថយឱកាសនៃការស្លាប់ ឬចូលមន្ទីរពេទ្យបាន៥០%សម្រាប់អ្នកដែលប្រឈមហានិភ័យខ្ពស់បំផុតនៅពេលឆ្លងកូវីដ និងវិវត្តទៅជាធ្ងន់ធ្ងរ។
ក្រុមហ៊ុនគ្រោងផលិតចំនួន១០លានឈុតក្នុងឆ្នាំនេះ និងគ្រោងផលិតហោចណាស់២០លានឈុតនៅឆ្នាំ២០២២៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត