Connect with us

ព័ត៌មានអន្ដរជាតិ

OPEC៖ បើលោក Biden ចង់បានប្រេងបន្ថែម បូមខ្លួនឯងទៅ (វីដេអូ)

បានផុស

នៅ

អង្គការ OPEC និងដៃគូផលិតប្រេងរបស់ខ្លួន បានច្រានចោលការទាមទាររបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលឲ្យបង្កើនផលិតកម្ម ចំពេលមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដោយលើកហេតុផលថា ប្រសិនបើសហរដ្ឋអាមេរិកជឿថាសេដ្ឋកិច្ចពិភពលោកត្រូវការថាមពលបន្ថែមទៀតនោះ ពួកគេមានសមត្ថភាពបង្កើនផលិតកម្មដោយខ្លួនឯងហើយ។

សម្ព័ន្ធភាព OPEC+ ដែលបង្កើតឡើងដោយសមាជិក OPEC ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងអ្នកផលិតកំពូលមិនមែនជាសមាជិក ដែលដឹកនាំដោយរុស្ស៊ី បានអនុម័តការបង្កើនផលិតកម្មចំនួន ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែធ្នូ។

រដ្ឋមន្ត្រីអង្គការ OPEC ជាច្រើន បានសម្តែងការព្រួយបារម្ភចំពោះឧបសគ្គថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងល្បឿនយឺតយ៉ាវនៃការស្តារសេដ្ឋកិច្ចឡើងវិញ។

Gulf Arab States, Squeezed by Climate Change, Still Tout Oil

បណ្តាប្រទេសនានាបានអះអាងថា ដោយសារតម្រូវការមិនទាន់ខ្ពស់គ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីការកើនឡើងនៃផលិតកម្ម វាមានហានិភ័យនៃការបង្ខូចទ្រង់ទ្រាយទីផ្សារ។ ជាសំណាងល្អសម្រាប់អ្នកប្រើប្រាស់ សមាជិក OPEC ក៏ធ្លាប់មានប្រវត្តិនៃការបោកប្រាស់ដែរ។

គួរបញ្ជាក់ថា ការរឹតបន្តឹងការផ្គត់ផ្គង់របស់ OPEC+ បានជំរុញឲ្យតម្លៃប្រេងឆៅម៉ាក Brent របស់ពិភពលោក ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយៈពេលបីឆ្នាំគឺ ៨៦.៧០ដុល្លារក្នុងមួយបារ៉ែលកាលពីខែមុន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Forbes

ចុចអាន៖ OPEC+ និងអារ៉ាប៊ីសាអូឌីត នៅតែផ្តោតលើទិន្នផលប្រេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម