ព័ត៌មានអន្ដរជាតិ
ប្រជាជនពាក់កណ្តាលក្នុងពិភពលោកនឹងទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ី
ប្រទេសយ៉ាងតិច៤០ដែលតំណាងឲ្យប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់ពិភពលោកបានបង្ហាញចំណាប់អារម្មណ៍ចំពោះវ៉ាក់សាំងកូវីដរបស់រុស្ស៊ី។
នៅក្នុងបទបង្ហាញមួយទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Gamaleya ដែលបានបង្កើតរូបមន្តនេះបាននិយាយថា មានការកុម្ម៉ង់ទិញបឋមជាង១.២ពាន់លានដូស។ ការសាកល្បងពាក់ព័ន្ធនឹងមនុស្សចំនួន៤៥,០០០នាក់នៅទូទាំងពិភពលោកបានសន្និដ្ឋានថា ៩៥ភាគរយនៃអ្នកដែលត្រូវចាក់វ៉ាក់សាំង Sputnik V ចំនួន២ដូស បានអភិវឌ្ឍន៍ប្រព័ន្ធភាពស៊ាំចំពោះវីរុស។
កាលពីថ្ងៃពុធ ក្រុមអ្នកបង្កើតវ៉ាក់សាំងបានបញ្ចេញរូបភាពនៃដូសដែលមាននៅក្នុងប្រទេសឥណ្ឌាមុនពេលចាប់ផ្តើមការសិក្សាអំពីប្រសិទ្ធភាពរបស់វានៅទីនោះ។ ប្រទេសមួយចំនួនរួមមានហុងគ្រី វេណេហ្ស៊ូអេឡានិងអារ៉ាប់រួមបាននាំចូលបរិមាណគ្រប់គ្រាន់ដើម្បីធ្វើតេស្តផ្ទាល់ខ្លួន។
ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនបានប្រកាសថា ខ្លួននឹងធ្វើការជាមួយរុស្ស៊ីដើម្បីធានាសុវត្ថិភាពក្នុងការទទួលបានការផ្គត់ផ្គង់ដើម្បីចាប់ផ្តើមចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំនៅដើមឆ្នាំក្រោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត