Connect with us

ព័ត៌មានជាតិ

មិន​ដឹង​ខ្លួន​ផ្ទុក​កូវីដ ស្រ្តី​ម្នាក់​ទៅ​ចម្លង​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ បន្ទាប់​ពី​ប៉ះពាល់គ្នា

បានផុស

នៅ

​ករណី​បុគ្គលិក​ម្នាក់​នៅ​ហាង​​ Pedro ផ្លូវព្រះសីហនុ​ឆ្លងកូវីដ ១៩ ដោយសារ​បាន​ប៉ះពាល់​ស្រ្តី​ម្នាក់​អាយុ ២១ ឆ្នាំ​ដែល​បាន​ចូលទៅ​ហាង​នោះ។ នេះ​បើ​តាម​របាយការណ៍បញ្ជាក់​​របស់​ក្រសួង​សុខាភិបាល​។

ស្រ្តី​ដែល​សង្ស័យ​នោះ មាន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា និង​ដែល​គេ​រកឃើញ​មាន​វីរុស​កូវីដ ១៩។

គិត​មក​ដល់​ព្រឹកថ្ងៃ ០៤ ធ្នូ​ ២០២០ នេះ ​អ្នក​ឆ្លង​វិរុស​កូវីដ ១៩ ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​បាន​ឡើង​ដល់ ២៣ នាក់​ និង​បន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​ជា​បន្ត​បន្ទាប់​​ក្នុង​សហគមន៍។ ព្រឹកនេះ​គ្រួសារ​មួយ​ដែល​មាន​សមាជិក ០៣ នាក់ រស់នៅ​​បុរី​លឹម ឈាងហាក់ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ​ជា​ឪពុកម្តាយ​និង​កូន បាន​ឆ្ល​ង​វីរុស​កូវីដ ១៩ គឺ​មាន​ពាក់ព័ន្ធ​បុរស​អាយុ ២៣ ត្រូវជា​សាច់ញាតិគ្នា ដែល​តេស្ត​ឃើញ​កាលពី​ថ្ងៃ ០២ ធ្នូ​ ២០២០។

ក្រសួងសុខាភិបាល​បាន​ចេញ​ការ​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន ហើយ​ក្រសួង​ក៏​ចាត់​វិធានការ​ធ្វើ​តេស្ត​​អ្នក​ពាក់ព័ន្ធ​បាន​ចំនួន​សរុប ៩ ៧៩៣ នាក់ និង​រកឃើញ​ឆ្លង​មាន​ ២៣ នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម