Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញហើយ អង់ទីគ័រការពារមនុស្សពីជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួន

បានផុស

នៅ

នៅទីបំផុត ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញអង់ទីគ័រមួយ ដែលអាចការពារមនុស្សពីជំងឺកូវីដ-១៩, ធាតុបំប្លែងខ្លួនរបស់វា និងវីរុសកូរ៉ូណាប្រភេទផ្សេងទៀត។

Researchers have discovered an antibody that is not only just effective against Covid, but against all types of coronaviruses that could have future outbreaks among humans. Pictured: A microscope image of a COVID-19 virus cell
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង់ទីគ័រ DH1047 បានធ្វើការ ដោយការភ្ជាប់ទៅនឹងកោសិការបស់មេរោគ ហើយបន្សាបពួកវា រួចការពារពួកវាមិនឲ្យបញ្ចេញវីរុសកាន់តែច្រើន។

វាមានប្រសិទ្ធភាពទាំងក្នុងការទប់ស្កាត់ការឆ្លង និងជួយព្យាបាលអ្នកដែលធ្លាប់ឆ្លងកូវីដ។

ក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ North Carolina – Chapel Hill (UNC) និងសាកលវិទ្យាល័យ Duke ក្នុងទីក្រុង Durham និយាយថា ខ្លួនជឿថា ខ្លួនបានរកឃើញផ្នែកដ៏សំខាន់ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបច្ចុប្បន្ន និងការផ្ទុះឡើងនៃមេរោគនាពេលអនាគត។

The antibody, DH1047, showed the ability to 100% neutralize the virus cells of COVID-19, SARS and other coronaviruses that are found in animals

លោកវេជ្ជបណ្ឌិត Barton Haynes នាយកវិទ្យាស្ថាន Duke Human Vaccine និងជាសហអ្នកនិពន្ធនៃការសិក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អង់ទីគ័រនេះ មានសក្តានុពលក្នុងការព្យាបាលជំងឺរាតត្បាតបច្ចុប្បន្ន”។ 

វាក៏អាចការពារការផ្ទុះឡើងនាពេលអនាគតផងដែរ ប្រសិនបើឬនៅពេលដែលមេរោគឆ្លងផ្សេងទៀត ឆ្លងចេញពីសត្វមកមនុស្ស។

អង់ទីគ័រ DH1047 បានបង្ហាញសមត្ថភាព ១០០% ក្នុងការបន្សាបកោសិកាមេរោគកូវីដ-១៩, SARS និងវីរុសឆ្លងផ្សេងទៀតដែលត្រូវបានរកឃើញនៅក្នុងសត្វ។

Tracking How HIV Disrupts Immune System Informs Vaccine Development | Duke  Health
លោកវេជ្ជបណ្ឌិត Barton Haynes នាយកវិទ្យាស្ថាន Duke Human Vaccine

អ្នកស្រាវជ្រាវដែលបានបោះពុម្ពផ្សាយការរកឃើញរបស់ពួកគេកាលពីថ្ងៃទី២ខែវិច្ឆិកានៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ បានកំណត់អត្តសញ្ញាណអង់ទីគ័រមេរោគឆ្លងជាង ១,៧០០ប្រភេទ។

ក្នុងចំណោមនោះ មាន៥០ប្រភេទត្រូវបានគេកំណត់ថាអាចភ្ជាប់ទៅនឹងកោសិកាជំងឺកូវីដនិង SARS ដែលជាមេរោគផ្លូវដង្ហើមផ្ទុះឡើងក្នុងទ្វីបអាស៊ីនៅដើមទសវត្សរ៍ឆ្នាំ២០០០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពិភពលោកទទួលបានអាវុធពិសេសមួយទៀត ដើម្បីសម្លាប់ កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម