ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ តម្រូវការ ប្រេង នឹងលើសពី ១០០ លានបារ៉ែលក្នុងមួយថ្ងៃ ក្រោយអ្នកដំណើរងាកទៅជិះយន្តហោះវិញ
នាយកប្រតិបត្តិក្រុមហ៊ុនផលិតប្រេងអារ៉ាប៊ីសាអូឌីត Aramco លោក Amin Nasser បានប្រាប់សន្និសីទ Nikkei Global Management នៅប្រទេសជប៉ុនកាលពីថ្ងៃអង្គារថា តម្រូវការប្រេងត្រូវបានគេរំពឹងថានឹងលើសពី ១០០ លានបារ៉ែលក្នុងមួយថ្ងៃនាឆ្នាំ ២០២២ ។
លោក Nasser បានព្រមានថា តម្រូវការប្រេងកើនឡើង ប៉ុន្តែសមត្ថភាពផលិតប្រេងប្រើប្រាស់ជាសកលអាចថយចុះនៅឆ្នាំក្រោយ នៅពេលដែលអ្នកដំណើរតាមផ្លូវអាកាសត្រឡប់ទៅជិះយន្តហោះវិញ ។
លោកបានបន្ថែមថា ការកើនឡើងនៃតម្រូវការប្រេងយន្តហោះ ដែលបច្ចុប្បន្នមានការថយចុះប្រមាណ ៣ លានបារ៉ែលក្នុងមួយថ្ងៃ និង ៧.៥ លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ ២០១៩ នឹងលុបចោលនូវរាល់ទំហំប្រើប្រាស់ទាំងអស់ ។
កន្លងមកក្រុមហ៊ុន Aramco បានប្រកាសកាលពីខែតុលាថា ខ្លួនគ្រោងនឹងបង្កើនផលិតកម្មប្រេងដល់សមត្ថភាពប្រកបដោយនិរន្តរភាពអតិបរមា ១៣ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៧ ។
ទន្ទឹមនោះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើង ១៥៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី ៣ លើតម្លៃប្រេងខ្ពស់ និងបរិមាណដែលបានលក់ នៅពេលដែលសេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Aramco បាននិយាយថា ការផលិតអ៊ីដ្រូកាបូនសរុបរបស់ខ្លួនគឺស្មើនឹង ១២.៩ លានបារ៉ែលក្នុងមួយថ្ងៃ រួមទាំងប្រេងឆៅ ៩.៥ លានបារ៉ែលផងដែរ ខណៈក្រុមហ៊ុនប្តេជ្ញាក្លាយជាសហគ្រាសបញ្ចេញកាបូនសុទ្ធត្រឹមឆ្នាំ ២០៥០ ។
ក្រុមហ៊ុន Aramco បាននិយាយថា ខ្លួនបានពង្រីកកម្មវិធីវិនិយោគមួយផ្នែក ដែលផ្តោតលើនិរន្តរភាព ហើយនឹងជាគោលដៅឱកាសថ្មីដើម្បីសម្រេចបាននូវការកាត់បន្ថយកាបូន ខណៈអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសបំពុលធំបំផុតមួយរបស់ពិភពលោក ក៏ដូចជាអ្នកនាំចេញប្រេងកំពូល បានសន្យាថានឹងសម្រេចបាននូវការបំភាយកាបូនសុទ្ធត្រឹមឆ្នាំ ២០៦០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ OPEC ៖ បើលោក Biden ចង់បាន ប្រេង បន្ថែម បូមខ្លួនឯងទៅ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក