វប្បធម៌ ជំនឿ
ត្បូងនាំសំណាង លើករាសី ដែលតារានិករទាំងនេះ ត្រូវមានដាច់ខាតក្នុងជីវិត
ត្បូងមានភាពស្រស់ស្អាត ហើយបង្កប់អត្ថន័យ និងជានិមិត្តសញ្ញាផ្សេងៗគ្នា ដែលហោរាសាស្ត្រអាចប្រើដើម្បីប្រាប់យើងថា ថ្មសំណាងរបស់យើងគឺជាអ្វី។
មានត្បូងជាច្រើនប្រភេទនៅក្នុងពិភពលោក ហើយពួកវានីមួយៗតំណាងឲ្យវត្ថុ ភព ធាតុ និងទិដ្ឋភាពផ្សេងៗគ្នាក្នុងជីវិត។ ប្រជាជន និងវប្បធម៌ជាច្រើនក៏ជឿលើថ្មនាំសំណាង ដែលជាថ្មដែលអាចការពារពួកគេ និងនាំសំណាងពេញមួយជីវិតផងដែរ។
១ Aries (ថ្ងៃទី២១ ខែ មីនា ដល់ថ្ងៃទី ១៩ ខែ មេសា) ថ្មផ្កាក្រហម
Aries ជាមនុស្សមិនភ័យខ្លាច និងរឹងមាំនៅពេលជួបបញ្ហា។ ពួកគេមានសមត្ថភាពខ្លាំង ហើយប្រកាន់ខ្ជាប់នូវអ្វីដែលត្រឹមត្រូវ និងមានការប្តេជ្ញាចិត្តខ្ពស់ជាមួយហិច្ឆតាដែលមាន។
ត្បូងផ្កាថ្មពណ៌ក្រហម ជានិមិត្តរូបនៃព្រះនៃសង្គ្រាម ព្រះអង្គារ។ វាជារឿងធម្មជាតិ ដែលត្បូងបែបនេះនឹងមានភាពជឿជាក់ និងភាពក្លាហាន។ ដូច្នេះសម្រាប់ Aries ដែលមានដៃគូអាពាហ៍ពិពាហ៍អសកម្ម ត្រូវពាក់អង្កាំ ឬត្បូងផ្កាថ្មក្រហមជាមធ្យោបាយ ដើម្បីបង្កើនបំណងប្រាថ្នាសម្រាប់ស្នេហា និងភាពរឹងមាំក្នុងទំនាក់ទំនង។
អ្នកខ្លះជឿថា ផ្កាថ្មក្រហមអាចជួយព្យាបាលអ្វីៗគ្រប់យ៉ាងពីក្នុងរាងកាយ នេះបើយោងតាមអ្នករចនាម៉ូដគ្រឿងអលង្ការ Roma ។ តារាវិទូជាច្រើនបញ្ជាក់ថា អ្នកដែលពាក់គ្រឿងអលង្ការផ្កាថ្មក្រហម ងាយនឹងរួចផុតពីបំណុល គឺដោយសារតែផ្កាថ្មក្រហម ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពជោគជ័យក្នុងអាជីវកម្ម ឬការងារ ។
២ Taurus (ថ្ងៃទី ៣០ ខែមេសាដល់ថ្ងៃទី ៣០ឧសភា) ពេជ្រ
Taurus ត្រូវបានគេស្គាល់ ដោយសារចំណង់ចំណូលចិត្ត ភាពជឿជាក់ រួមទាំងភាពឆើតឆាយ។ ពួកគេបង្កើតការពេញចិត្ត និងការគោរពចំពោះមនុស្សជុំវិញខ្លួន ដោយសារតែពួកគេរីករាយ ស្រលាញ់ និងស្មោះត្រង់ជានិច្ច។
ពេជ្រតំណាងឲ្យសេចក្តីស្រឡាញ់ និងភាពស្រស់ស្អាតនៅក្នុងគ្រឿងអលង្ការ។ វាអាចជាស្នេហាសម្រាប់សមាជិកគ្រួសារ ឬមិត្តភក្តិ និងដៃគូស្នេហា។ ដូចដែលយើងបានរកឃើញ ពេញក្នុងប្រវត្តិសាស្ត្រ ត្រូវបានពាក់ដោយមេដឹកនាំ ឬឥស្សរជនដែលមានអំណាច ដើម្បីធ្វើជានិមិត្តរូបនៃភាពរឹងមាំ និងភាពមិនស្ថិតស្ថេរ។
៣ Gemini (ថ្ងៃទី២១ ខែឧសភាដល់ថ្ងៃទី ២១ខែមិថុនា) ត្បូងពណ៌ខៀវ Emerald
បុគ្គលិកលក្ខណៈ Gemini មានភាពសប្បាយរីករាយច្រើន ប៉ុន្តែវាមានគុណវិបត្តិ ដូចសញ្ញាផ្សេងទៀតដែរ។ Geminis មានភាពបត់បែន ផ្លាស់ប្ដូរ និងឆ្លាត គុណវិបត្តិរបស់ពួកគេរួមមាន ភាពមិនច្បាស់លាស់ ភាពអន្ទះអន្ទែង ភាពមិនគួរឲ្យទុកចិត្ត ។
ត្បូងមរកតមានពណ៌បៃតងដ៏រស់រវើក ដែលបង្កើតគ្រឿងអលង្ការយ៉ាងស្រស់ស្អាត។ ត្បូងមរកតត្រូវបានគេស្គាល់ថា ជាត្បូងសម្រាប់អ្នកកើតនៅនិទាឃរដូវ។ សម្រាប់អ្នកកើតក្នុងសម័យនោះ ត្បូងមរកតត្រូវបានគេគិតថានឹងនាំមកនូវកម្លាំងជីវិតថ្មី ជោគជ័យក្នុងការបណ្តាក់ទុនថ្មីៗ និងសុខភាពល្អ។ ត្បូងមរកតក៏ត្រូវបានគេនិយាយថា អាចជួយឲ្យអ្នកពាក់មើលឃើញអ្វីៗបានច្បាស់ និងសមហេតុផល លើកទឹកចិត្តឲ្យមានសមាធិ និងការឆ្លុះបញ្ចាំងក្នុងជីវិត។ អ្នកខ្លះជឿថា ត្បូងមរកតអាចបង្ហាញពីស្នេហាពិត និងនាំដៃគូឲ្យកាន់តែជិតស្និទ្ធជាមួយគ្នា។
៤ Cancer (ថ្ងៃទី ២២ ខែមិថុនា ដល់ថ្ងៃទី ២២ ខែកក្កដា)៖ គជ់ ឬ ថ្មព្រះច័ន្ទ
តារានិករ Cancer តំណាងឲ្យសមត្ថភាពក្នុងការមានទាំងផ្នែកអារម្មណ៍ ទាំងវិចារណញាណខ្ពស់ និងសមត្ថភាពផ្លូវចិត្តខ្លាំងក្លា ដែលពួកគេមាន។
គជ់គឺជានិមិត្តសញ្ញាដ៏អស្ចារ្យបំផុត សម្រាប់ប្រាជ្ញា តំណាងឲ្យភាពស្ងប់ស្ងាត់ អាចពង្រឹងទំនាក់ទំនងដ៏មានតម្លៃ និងបង្ហាញពីសុវត្ថិភាព។ គជ់ក៏តំណាងឲ្យភាពបរិសុទ្ធ ភាពស្មោះត្រង់ និងភក្ដីភាព។ ត្បូងសមុទ្រនេះ ត្រូវបានគេជឿថា ផ្តល់ការការពារដល់អ្នកពាក់ ក៏ដូចជាទាក់ទាញសំណាងល្អ និងទ្រព្យសម្បត្តិ ។
៥ Leo (ថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ២២ ខែសីហា): ថ្ម Ruby ពណ៌ក្រហម
Leos ជាមនុស្សមានក្ដីស្រលាញ់ខ្លាំង និងច្នៃប្រឌិត។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះពួកគេអាចមានភាពរឹងចចេស តឹងរ៉ឹង និងមិនអាចបត់បែនបាន។ Leos ក៏មានកម្លាំងក្លាហាន និងចង់យកឈ្នះគ្រប់យ៉ាងដែលពួកគេបានតាំងចិត្តធ្វើ។ នៅពេលដែល Leos កំណត់គោលដៅសម្រាប់ខ្លួនពួកគេ នោះនឹថប្រកាន់ខ្ជាប់ ដោយភាពអត់ធ្មត់។
Rubies ត្រូវបានគេជឿថា ការពារអ្នកពាក់ពីអំពើអាក្រក់ មិនថាពាក់ជាខ្សែក ចិញ្ចៀន ឬគ្រឿងអលង្ការផ្សេងទៀត។ ប្រសិនបើអ្នកជាម្ចាស់ត្បូងទទឹម អ្នកនឹងរស់នៅដោយសុខដុមជាមួយមនុស្សទាំងអស់ ហើយត្រូវបានការពារពីគ្រោះថ្នាក់។ ប្រសិនបើអ្នកសុបិនឃើញត្បូងទទឹម អ្នកនឹងមានសំណាងល្អ។
ត្បូងនេះធ្លាប់ត្រូវបានគេគិតថា ការពារអ្នកចម្បាំង ប្រសិនបើពាក់ពាសដែក ឬបង្កប់នៅក្នុងស្បែករបស់ពួកគេ។ នឹងត្រូវបានចាត់ទុកជាស្តេចនៃត្បូង ត្បូងទទឹមតំណាងឲ្យសេចក្តីស្រឡាញ់ ចំណង់ ថាមពល និងភាពជោគជ័យ៕
គ្រូ ណុប
ចុចអាន៖«រកា» ត្រូវរក្សាចិត្តស្មោះសរឲ្យជាប់ ឆ្នាំ ២០២២ អ្នកនឹងបានផលតបស្នងមកវិញ ទាំងការងារ និងជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ