Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមអង្គកឋិនទាននៅវត្តចំនួន២ក្នុងស្រុកស្វាយជ្រំ

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​អញ្ជើញ​ចូលរួម​អង្គ​កឋិនទាន​ចំនួន២​វត្ត គឺវត្ត​ស្វាយ​ព្រហូត ស្ថិតក្នុង​ភូមិ​ស្វាយ​ព្រហូត ឃុំ​គោក​ព្រីង និងវត្ត​ចារ ស្ថិត​ក្នុងភូមិ​ស្វាយមីង ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ ៦​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹងថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ប្រមូល​បច្ច័យ​បន្ត​កសាង​សមិទ្ធិផល​នានា​ក្នុង​វត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គ​កឋិនទាន គឺជា​បុណ្យ​មួយ​ដែល​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​យើង​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ បន្ទាប់ពី​បុណ្យ​ចូល​ព្រះវស្សា​ផុត​ទៅ ដែលមាន​រយៈពេល​ធ្វើបុណ្យ​កឋិនទាន​នេះ​មានតែ​រយៈពេល២៩​ថ្ងៃ ហើយ ក្នុង​វត្ត​នីមួយៗ បាន​ដង្ហែ​អង្គ​កឋិនទាន​បានតែ​ម្តង​ក្នុង​មួយឆ្នាំ ដើម្បី​នាំមក​នូវ​គ្រឿង​ទេយ្យទាន​ជា​អង្គ​កឋិន​មានស្បង់ចីវរ​ និង​សង្ឃ​ដី ក្រៅពីនេះ គឺជា​បរិក្ខា​របស់​អង្គ​កឋិន​ទាំងអស់ រួម​និង​បច្ច័យ​ជាច្រើន​ទៀង​សម្រាប់ នាំមក​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គ​ង្ស​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​នីមួយៗ​សម្រាប់​ប្រើប្រាស់​កសាង សមិទ្ធិផល​នានា​ក្នុង​ទី​អារាម ។​

ការរៀបចំ​ផ្តួចផ្តើម​អង្គ​កឋិនទាន​នេះ ក៏បាន​ឧទ្ទិស​ជូន​នូវ​បុណ្យ​កុសល​ទាំងឡាយ ដែល​កើត​ពី​សទ្ធា​ជ្រះថ្លា​ធ្វើ​បុណ្យ​កឋិនទាន​សាមគ្គី​នេះ ជូន​ចំពោះ​ជីដូន​ជីតា ញាតិ​កា​ទាំង​ប្រាំពី​សណ្តាន​ដែល​បាន​ចែក​ឋាន ទៅ​កាន់​លោក​ខាងមុខ ព្រមទាំង​បាន​ជូន​នូវ​បុណ្យ​កុសល​ចំពោះ​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជា​អ្នក​ផ្តើមបុណ្យ សូម​បាន​សុខ ចំរុងចំរើន​ជា​រៀងរហូត​ទៅ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម