ព័ត៌មានអន្ដរជាតិ
ទេសចរ ខ្មែរ ដែលចាក់វ៉ាក់សាំង ចិន ទៅ អង់គ្លេស មិនចាំបាច់អនុវត្ត លក្ខខណ្ឌទាំងនេះឡើយ
យោងតាមរបាយការណ៍របស់ Reuters បានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា អ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលស្ថិតក្នុងបញ្ជីអនុម័តប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) នឹងត្រូវបានទទួលស្គាល់ និងអនុញ្ញាតឲ្យចូលប្រទេស ។
រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលស្ថិតក្នុងបញ្ជីអនុម័តប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) នឹងត្រូវបានទទួលស្គាល់ និងអនុញ្ញាតឲ្យចូលប្រទេស រួមមានទាំងវ៉ាក់សាំងចិន Sinovac, Sinopharm និង Covaxin របស់ប្រទេសឥណ្ឌាផងដែរ ។
ការទទួលស្គាល់នេះនឹងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អ្នកធ្វើដំណើរដែលត្រូវបានចាក់វ៉ាក់សាំងពេញដូស ដើម្បីចូលទៅកាន់ចក្រភពអង់គ្លេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅផ្ទះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នចក្រភពអង់គ្លេសនឹងទទួលស្គាល់វិញ្ញាបនបត្រវ៉ាក់សាំងដែលចេញដោយប្រទេសជាង ១៣៥ ក្នុងនោះក៏មាន កម្ពុជា ផងដែរ មានន័យថា អ្នកមកដល់នឹងមិនចាំបាច់ធ្វើតេស្តរកកូវីដមុនពេលចេញដំណើរ ធ្វើចត្តាឡីស័កនៅពេលមកដល់ ឬធ្វើតេស្តនៅថ្ងៃទី ៨ នៃការស្នាក់នៅរបស់ពួកគេនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ អ្នកមិនចាក់វ៉ាក់សាំង រងហានិភ័យស្លាប់ ដោយសារ កូវីដ រហូតដល់ ១៦ ដង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ