ព័ត៌មានជាតិ
ឃុំខ្លួនបុរសសញ្ជាតិអាមេរិកម្នាក់ ករណីលួចទូរស័ព្ទសន្តិសុខផ្ទះសំណាក់
ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា លោក សេង លាង ចៅក្រមស៊ើបសួរបានសម្រចឃុំខ្លួនបុរសសញ្ជាតិអាមេរិកស្បែកខ្មៅម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលួច។
ជនសង្ស័យឈ្មោះ MOR GAN SAYDEE ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិLIBERIAN សញ្ជាតិអាមេរិក មុខរបរមិនពិតប្រាកដ មុនចាប់ខ្លួនចូលមកស្នាក់នៅរាជធានីភ្នំពេញ។ អង្គហេតុនៃការឃុំខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យបានប្រព្រឹត្តអំពើលួច ទូរស័ព្ទដៃម៉ាកសាំងសុង១គ្រឿង របស់សន្តិសុខឯកជនយាមនៅផ្ទះសំណាក់យីហោ សេណានីហ្គេន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣ ភូមិ១០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តថា នៅថ្ងៃខាងលើជនរងគ្រោះបានចូលបន្ទប់ទឹក ហើយក៏ទុកទូរស័ព្ទដៃម៉ាកសាំសុង១គ្រឿងនៅលើតុ បន្តិចក្រោយមកក៏ចេញពីបន្ទប់ទឹកវិញ ស្រាប់តែក្រឡេកទៅបាត់ទូរស័ព្ទដៃនោះ។ ក្រោយពេលដឹងថាបាត់ទូរស័ព្ទដៃភ្លាម ជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកទទួលខុសត្រូវផ្ទះសំណាក់ ទើបនាំគ្នាឆោឡោហើយក៏ឆែកកាមេរ៉ាសុវត្តិភាពមើល ក៏ឃើញជនសង្ស័យជនជាតិស្បែកខ្មៅខាងលើនេះ ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃនោះ។ បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច បានជាសមត្ថកិច្ចស្រាវជ្រាវ នឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមានភាពរឹងរូសច្រងេងច្រងាង ដោយបានប្រើពាក្យសំដីដាក់សមត្ថកិច្ចមិនសូវសមរម្យ ដូចជា(ស្អីលួចទូរស័ព្ទដៃមួយគ្រឿងជាប់គុកដែរ) នឹងមិនចង់ឲ្យសមត្ថកិច្ចដាក់ខ្នោះទៀតផង តែទោះជាយ៉ាងណាសមត្ថកិច្ចបានអនុវត្តតាមបទបញ្ជា និងបញ្ជូនទៅពន្ធនាគារបន្ទាប់ពីតុលាការចេញដីកាឃុំខ្លួន៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?