ព័ត៌មានជាតិ
ក្រុមហ៊ុនសាជីវកម្មថៃ នឹងមកស្វែងយល់ពីឱកាសវិនិយោគលើវិស័យប្រេងឥន្ធនៈ និងថាមពលបៃតង នៅកម្ពុជា
ក្រុមហ៊ុនសាជីវកម្ម Bangchak Corporation (BCP) របស់ប្រទេសថៃបានសន្យាថា នឹងដឹកនាំសហការីធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាព ក៏ដូចជាការធ្វើវិនិយោគលើវិស័យប្រេងឥន្ធនៈ និងថាមពលបៃតង នៅប្រទេសកម្ពុជា ហើយការស្វែងរកឱកាសវិនិយោគនៅកម្ពុជានេះ ក៏ដោយសារតែកម្ពុជាមានច្បាប់វិនិយោគថ្មី ដែលមានបត់បែន តម្លាភាព និងផ្តល់ការលើកទឹកចិត្តខ្ពស់ជូនវិនិយោគិនបរទេស នេះបើតាមការឲ្យដឹងពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ។

ព័ត៌មានខាងលើនេះ ត្រូវបានប្រកាសឲ្យដឹងបន្ទាប់ពីលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អមដំណើរដោយលោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម បានចូលរួមកម្មវិធីពិសាអាហារពេលល្ងាច ជាមួយប្រតិភូក្រុមហ៊ុនសាជីវកម្ម Bangchak Corporation (BCP) ដឹកនាំដោយលោក Ittikhun Sihsobhon អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចប្រេង និងទីផ្សារ ដើម្បីពិភាក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា កាលពីរាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានជម្រាបជូនប្រតិភូក្រុមហ៊ុន Bangchak Corporation (BCP) អំពីគោលនយោបាយការទូតសេដ្ឋកិច្ច (ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌) យុទ្ធសាស្ត្រថៃបូក១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានបត់បែន តម្លាភាព និងផ្តល់ការលើកទឹកចិត្តខ្ពស់ជូនវិនិយោគិនបរទេស ដែលមានបំណងពង្រីកធុរកិច្ចទៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីភាពអនុគ្រោះពន្ធ ផ្តល់ដោយប្រទេសជាដៃគូរបស់កម្ពុជា។

ជាការឆ្លើយតប លោក Ittikhun Sihsobhon និងសហការី បានថ្លែងអំណរគុណលោកឯកអគ្គរាជទូត ដែលបានចែករំលែកព័ត៌មានសំខាន់ៗ ស្តីពីកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងវិនិយោគ ហើយលោកបានសន្យាថា នឹងដឹកនាំសហការី ធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រទេសកម្ពុជានាពេលឆាប់ៗ ដើម្បីស្វែងយល់បន្ថែម៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ