ព័ត៌មានជាតិ
ត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម បានលែងទៅក្នុងទន្លេមេគង្គ ក្រោយប្រជានេសាទចាប់បាន
ត្រីគល់រាំងមួយក្បាលទម្ងន់ប្រមាណ ៧០គីឡូក្រាម ត្រូវបានប្រជានេសាទរស់នៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់បានតែត្រូវសប្បុរសជនម្នាក់ទិញ ហើយបានលែងចូលក្នុងទន្លេមេគង្គ កាលពីពេលថ្មីៗនេះ។

លោក ម៉ឹង សុខលាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំរកាខ្នុរ បានទិញ នឹងលែងត្រីគល់រាំង១ក្បាលនេះ ចូលទៅក្នុងទន្លេមេគង្គវិញ។ នេះបើតាមទំព័រហ្វេសបុកឈ្មោះ Say Touc បង្ហោះ។
ត្រីគល់រាំង ឬហៅ ត្រីកាហោ ឬ ត្រីក្បាលឡាន ត្រូវបានចាត់ជា មច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស.រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។ នេះបើយោងតាមសំណេររបស់លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម នៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីពេលកន្លងមក។ ត្រីគល់រាំង មានឈ្មោះវិទ្យាសាស្ត្រ “Catlocarpio siamensis” និងឈ្មោះជាភាសាអង់គ្លេស Mekong giant barb ។ ជាប្រភេទត្រីដែលមានទំហំធំជាងគេនៅកម្ពុជា ដោយអាចមានទម្ងន់ពី ១៥០ ទៅ ៣០០គីឡូក្រាម និងមានប្រវែង ២-៣ម៉ែត្រ ។

គល់រាំងជាប្រភេទត្រីមានស្រកាធំៗ គ្របដណ្ដប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ ។ ពណ៌សម្បុរលើដងខ្លួនទាំងមូលមើលឃើញថា មានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រមៅថ្លា។ ដោយឡែក ស្រកាស្ថិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់ ។

រូបភាពប្រភេទត្រីនេះ ត្រូវបានបុព្វបុរសខ្មែរឆ្លាក់ជារូបចម្លាក់នៅលើប្រាង្គប្រាសាទអង្គរវត្ត។ គេនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ ក្នុងល្បែងប្រជាប្រិយខ្មែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ