Connect with us

ព័ត៌មានអន្ដរជាតិ

សត្វតោ៥ក្បាលនៅសិង្ហបុរីឆ្លងកូវីដចេញ​រោគសញ្ញាប្រហែល​មនុស្ស

បានផុស

នៅ

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ មន្ត្រី​បាន​និយាយ​ថា សត្វ​តោ​​​៥​ក្បាល​នៅ​ឧទ្យាន​សត្វ​ព្រៃ​សិង្ហបុរី​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ បន្ទាប់​ពី​ពួក​គេ​បាន​នៅ​ជិត​អ្នក​ថែ​ទាំ​ឧទ្យាន​ដែល​ឆ្លង​កូវីដ ហើយ​មាន​រោគសញ្ញា​ក្អក​ និង​កណ្តាស់ដូច​មនុស្ស​ដែរ។

សត្វ​តោ​អាស៊ី​ដែល​ជិត​ផុត​ពូជ​បាន​ចាប់​ផ្តើម​បង្ហាញ​រោគ​សញ្ញា​ឈឺ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​មន្ត្រី​ឧទ្យាន​បាន​ធ្វើ​តេស្ត​កូវីដ-១៩។

សេវា​កម្មសត្វ និង​ពេទ្យ​សត្វ​របស់​រដ្ឋាភិបាល​សិង្ហបុរី​បាន​និយាយ​ថា សត្វ​ឆ្មា​ធំ​ដែល​ឆ្លង​កូវីដ និង​សត្វ​ឆ្មា​​​៥​ទៀត​នៅ​ឧទ្យាន Night Safari ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយឡែក​​ក្នុង​រូង​របស់​ពួក​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sonja Luz មន្ត្រី​មក​ពី​ក្រុម​សត្វ​ព្រៃ Mandai Wildlife Group ដែល​គ្រប់​គ្រង​ឧទ្យាន​បាន​និយាយ​ថា ៖«សត្វ​តោ​​​ឆ្លង​ទាំង​អស់​នោះ​នៅ​តែ​ខ្លាំង សកម្ម និង​មិន​ចុះ​ខ្សោយ​ឡើយ។ យើង​រំពឹង​ថា ពួក​វា​នឹង​ជា​សះ​ស្បើយ​ពី​កូវីដ​ទាំង​ស្រុង​ បន្ទាប់​ពី​មាន​ការ​ព្យាបាល»។

មន្ត្រី​ឧទ្យាន Night Safari ៣​នាក់​បាន​ឆ្លង​កូវីដ-១៩។ ឧទ្យាន​​នៅ​តែ​បើក​ចំហរ​​សម្រាប់​ទទួល​ភ្ញៀវ​​ពេល​យប់​​ដើម្បី​ទស្សនា​សត្វ​រាប់​ពាន់​​ក្បាល។

សត្វ​តោ​អាហ្វ្រិក​នៅ​ឧទ្យាន​ Singapore Zoo ដែល​នៅ​ជាប់​នឹង​ឧទ្យាន Night Safari ក៏​មាន​អាការ​ឈឺ ហើយ​មន្ត្រី​បាន​បញ្ជា​ឲ្យ​ធ្វើ​តេស្ត​រក​កូវីដ។

លោក Luz បន្ថែម​ថា ហានិភ័យ​នៃ​​ការ​ឆ្លង​កូវីដ​ពី​សត្វ​ទៅ​មនុស្ស​មាន​អត្រា​ទាប​ណាស់។ ឧទ្យាន Singapore Zoo និង​ Night Safari នៅ​តែ​បើក​ទ្វារទទួល​អ្នក​ទស្សនា បើ​ទោះ​ជា​ការ​សម្តែង​របស់​សត្វ​តោ​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ក៏​ដោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម៩ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម