Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង​ផ្លូវការ​រាប់​លាន​ដូស​ទៅ​ដល់​អង់គ្លេស ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ កន្លែង​រក្សា​ទុក​ គឺ​អាថ៌កំបាំង​បំផុត

បានផុស

នៅ

វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ​ Pfizer/BioNTech ​ផ្លូវការ​ដំបូងរាប់​លាន​ដូស បាន​ទៅ​ដល់​ចក្រ​ភព​អង់គ្លេស​ហើយ ដោយ​បាន​បញ្ជូនទៅ​ស្តុកទុកនៅ​មជ្ឈមណ្ឌល​កណ្តា​ល​មួយ​ដែល​មិន​ត្រូវ​គេជាក់​ទីតាំង​ជាក់​លាក់​នោះ​ឡើយ ដោយ​មជ្ឈ​មណ្ឌល​នេះ នឹង​ដើរតួ​ជាអ្នក​ចែក​ចាយ​វ៉ាក់សាំងទៅ​បាន​មជ្ឈមណ្ឌល​ផ្តល់​វ៉ាក់សាំងទាំង​អស់​ទូទាំង​ចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង់គ្លេស បាន​បញ្ជាទិញវ៉ាក់សាំង Pfizer/BioNTech សរុប ៤០លានដូស គ្រប់គ្រាន់សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ខ្លួន​ប្រមាណ ២០លាននាក់ ហើយ​បើ​យោង​តាម​អនុប្រធានបុគ្គលិកសុខាភិបាល​អង់គ្លេស បានឲ្យ​ដឹង​ថា រលកទី១នៃ​ការ​ផ្តល់​វ៉ាក់សាំង គឺ​អាច​ការពារ​ពលរដ្ឋខ្លួនពីការ​ចូល​ពេទ្យ និង​ករណី​ស្លាប់​ដោយជំងឺកូវីដ ១៩ បាន​ដល់ទៅ ៩៩%។

ថ្លែង​ប្រាប់​ភ្នាក់​ងារ​ព័ត៌មាន BBC លោកសាស្ត្រាចារ្យ Jonathan Van-Tam បាននិយាយថា វ៉ាក់សាំង​នឹង​ផ្តល់​ជូនមនុស្ស​គ្រប់​គ្នា​ដែល​មាន​អាទិភាពទទួលវ៉ាក់សាំង ពិសេស​ពលរដ្ឋ​ប្រឈម​ហានិភ័យ​ខ្ពស់​បំផុត​ដោយ​សារជំងឺកូវីដ។ លោកថា នេះជា​គន្លឹះក្នុង​ការ​ចែក​ចាយ​វ៉ាក់សាំងឲ្យ​បានលឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

វ៉ាក់សាំង Pfizer/BioNTech គឺ​ផលិតក្នុង​ប្រទេស​ប៊ែលហ្ស៊ិក ហើយ​ដឹកជញ្ជូនមក​អង់គ្លេសតាម​រយៈផ្លូវ​ក្រោម​ដី Eurotunnel ប៉ុន្តែ​ទីតាំង​ស្តុក​វ៉ាក់សាំង​នៅ​តែ​ជារឿង​អាថ៌កំបាំង ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​វ៉ាក់សាំងទាំង​នោះ។

ទោះជាយ៉ាង​ណា ដោយ​សារតាមបណ្តា​មន្ទីរពេទ្យមាន​បរិក្ខាវេជ្ជសាស្ត្រ​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​គុណ​ភាព​វ៉ាក់សាំង នាំ​ឲ្យ​គេ​ជឿ​ថា​វ៉ាក់​សាំង​ទាំង​នោះ នឹង​ត្រូវ​ស្តុក​ទុក​តាម​បណ្តាមន្ទីរពេទ្យធំៗ សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​អាទិភាព​ដូច​ជា មនុស្ស​វ័យ​ចំណាស់ បុគ្គលិក​​សុខាភិបាលជាតិ អ្នកថែទាំមនុស្សចាស់ និង​អ្នក​ជំងឺផ្សេងៗ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម