ព័ត៌មានជាតិ
មិនខំប្រឹងរៀនសូត្របែជានាំគ្នាទៅបង្ហោះម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ
ខេត្តកណ្តាល ៖ ក្រុមក្មេងសិស្សសាលាចំនួន០៤នាក់ដែលធ្វើសកម្មភាពបង្ហោះម៉ូតូប្រសេកប្រសាច ពេញដងផ្លូវត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពបង្ហោះ ម៉ូតូលើដងផ្លូវសាធារណះ។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង១៣:និង០០នាទី នៅចំណុចផ្លូវ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

ក្រុមក្មេងសិស្សសាលាទាំងនោះរួមមាន៖ទី១.ឈ្មោះ ផន ប្រាក់ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ទី២.ឈ្មោះ ច័ន្ទ រ៉ូហ៊ាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ។
ទី៣.ឈ្មោះ លី រតនះ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ទី៤.ឈ្មោះ ផាន់ វេហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស។ ក្មេងសិស្សសាលាទាំង០៤នាក់នេះមានទីលំនៅ ភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកវត្ថុតាងដែលដកហូតមានម៉ូតូចំនួន០២គ្រឿង ម៉ាកHONDA.Dream.C125 ស៊េរី2014 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CI 7990 ។ និងម៉ូតូមួយគ្រៀងទៀតម៉ាកSUZUKI.ViVA ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ1X 6441។

សមត្ថកិច្ចបានអោយដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនក្រុមក្មេងទាំងនេះ កម្លាំងសមត្ថកិច្ច បានទទួលព័ត៍មានពីប្រជាពលរដ្ឋថាមានសកម្មភាពក្រុមក្មេងៗកំពុងបង្ហោះម៉ូតូនៅចំណុចផ្លូវ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ក្រោយពីទទួលបានព័ត៍មានភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដីឥដ្ឋ បានចុះដល់កន្លែងកើតហេតុ បានឃើញសកម្មភាពក្មេងទាំងនោះកំពុងបង្ហោះម៉ូតូពិតប្រាកដមែន ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍បាននាំខ្លួនក្រុមក្មេងៗទាំងអស់នោះ យកមកសួរនាំនៅស្នាក់ការប៉ុស្តិ៍ តែម្ដង។
ក្រោយពីសួរនាំរួចកម្លាំងជំនាញផ្នែកយុត្តិធម៍ស្រុកកៀនស្វាយ បានបញ្ចូនក្រុមក្មេងទាំង០៤នាក់នេះ ទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ នឹងអោយអាណាព្យា បាលក្មេងទាំងនោះធ្វើលិខិតធានាយកកូនទៅអប់រំណែនាំបន្ថែមទៀត៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត