Connect with us

KPT+

បាក់ទឹកចិត្ត គ្មានសង្ឃឹម មកអានសម្រង់បំផុសគំនិតដោយកំពូល Tech Geniuses

បានផុស

នៅ

មានអារម្មណ៍ធ្លាក់ទឹកចិត្ត? ចូររៀនពីភាពលំបាក ហើយទុកជាមេរៀន ជាបទពិសោធន៍បង្រៀនជីវិតឲ្យដើរទៅមុខជានិច្ច។កុំបោះបង់ងាយៗ តែត្រូវយកបញ្ហាទាំងនោះ មកគន្លឹះកែលំអខ្លួនឯងវិញ។

ខាងក្រោមនេះ ជាសម្រង់បំផុសគំនិតដោយកំពូល Tech Geniuses ខ្លាំងៗលើពិភពលោក៖

១ MICHAEL DELL, DELL INC. ស្ថាបនិក និងជានាយកប្រតិបត្តិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“មនុស្សតែងតែសួរខ្ញុំគ្រប់​ពេល​ថា តើខ្ញុំអាចក្លាយជាសហគ្រិនជោគជ័យដោយរបៀបណា? ហើយ​ខ្ញុំ​ត្រូវ​តែ​និយាយ​ដោយ​ស្មោះត្រង់ ៖ វា​ជាសំណួរមួយក្នុង​ចំណោមសំណួរ​ ដែលខ្ញុំចូលចិត្ត​បំផុត ព្រោះ​ប្រសិនបើអ្នកកំពុងរង់ចាំដំបូន្មានពីអ្នកផ្សេង​ ដើម្បី​ក្លាយ​ជា​សហគ្រិន​ នោះឱកាស ​គឺអ្នក​មិន​មែន​ម្នាក់​ទេ»។

២ MARISSA MAYER, YAHOO PRESIDENT

“ខ្ញុំតែងតែធ្វើអ្វីមួយដែល​ខ្ញុំ​មិន​ទាន់ត្រៀមខ្លួន​ធ្វើ។ ខ្ញុំគិតថា ​នោះហើយជារបៀប​ដែល​អ្នក​រីកចម្រើន។ នៅពេលដែលមានពេលនៃ ‘Wow, ខ្ញុំពិតជាមិនប្រាកដថា ខ្ញុំអាចធ្វើវាបាន’ ហើយ​អ្នក​បាន​ឆ្លង​កាត់គ្រា​ទាំងនោះ នោះ​គឺ​ជា​ពេល​ដែល​អ្នក​មាន​របកគំហើញ ។

៣ Mark ZUCKERBERG សហ​ស្ថាបនិក FACEBOOK និងជានាយកប្រតិបត្តិ

“ហានិភ័យ​ដ៏​ធំ​បំផុត ​គឺ​មិន​ទទួល​យក​ហានិភ័យណាមួយឡើយ នៅក្នុងពិភពលោក​ដែល​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស យុទ្ធសាស្ត្រ​តែ​មួយ​គត់​ ដែល​ត្រូវ​បាន​ធានាថា​នឹង​បរាជ័យ ​គឺ​ការ​មិន​ទទួល​យក​ហានិភ័យ។”

៤ JACK DORSEY, សហស្ថាបនិក TWITTER

“អ្វី​ដែលខ្លាំងបំផុត ដែលអ្នកអាចបណ្តុះជាសហគ្រិន គឺមិនត្រូវពឹងផ្អែកលើសំណាងនោះទេ ប៉ុន្តែត្រូវបណ្តុះសមត្ថភាពក្នុងការទទួលស្គាល់ស្ថានភាពសំណាង នៅពេលដែលពួកគេកំពុងកើតឡើង”។

៥ STEVE JOBS សហស្ថាបនិក APPLE និង CEO

“ពេលខ្លះ នៅពេលដែលអ្នកបង្កើតថ្មី អ្នកធ្វើខុស។ វាជាការល្អបំផុតក្នុង​ការ​ទទួល​យក​ពួកវា ​ឲ្យ​បាន​ឆាប់​រហ័ស ហើយបន្តធ្វើ​ឲ្យ​ប្រសើរឡើង នូវការបង្កើតថ្មីផ្សេងទៀតរបស់អ្នក។”

៦ STEVE CASE សហស្ថាបនិក AOL

“អ្នកមិនគួរផ្តោតលើមូលហេតុ ដែលអ្នកមិនអាចធ្វើអ្វីមួយបានទេ ដែលជាអ្វី មនុស្ស​ភាគច្រើនធ្វើ។ អ្នកគួរតែផ្តោតលើមូលហេតុ ដែលអ្នកអាចធ្វើបាន ហើយក្លាយជា​ករណី​លើកលែង​មួយ។

៧ BILL GATES សហស្ថាបនិកមីក្រូសូហ្វត៍

“ជោគជ័យគឺជាគ្រូដ៏អាក្រក់។ វា​ទាក់ទាញ​មនុស្ស​ឆ្លាត ឲ្យ​គិត​ថា​ពួកគេ​មិន​អាច​ចាញ់​បាន​ឡើយ»។

៨ លោក Jeff BEZOS ស្ថាបនិក និងជានាយកប្រតិបត្តិ AMAZON

“កំហុសដ៏ធំមួយ ដែលមនុស្សធ្វើ គឺពួកគេព្យាយាមបង្ខំឲ្យចាប់អារម្មណ៍លើខ្លួនឯង។ អ្នកមិនជ្រើសរើសចំណង់ចំណូលចិត្តរបស់អ្នក, ចំណង់ចំណូលចិត្តរបស់អ្នកជ្រើសរើសអ្នក។

៩ NAVEEN JAIN សហស្ថាបនិក MOON EXPRESS និងជាប្រធាន

“ភាពជោគជ័យ មិនចាំ​បាច់កើតចេញពីការច្នៃប្រឌិតថ្មីទេ ប៉ុន្តែបានមកពីការប្រតិបត្តិ​ដែលគ្មានកំហុស។ យុទ្ធសាស្ត្រដ៏អស្ចារ្យតែ​ម្នាក់ឯង នឹងមិនឈ្នះការប្រកួត ឬសមរភូមិទេ។ ការឈ្នះបានមកពីការទប់ស្កាត់ និងការដោះស្រាយជាមូលដ្ឋាន។

១០ BIZ STONE សហស្ថាបនិក TWITTER

“អ្វីដែលផ្តល់រង្វាន់បំផុតសម្រាប់ខ្ញុំ គឺការបញ្ជាក់នេះ សម្រាប់ខ្ញុំថា មនុស្សមានមូលដ្ឋានល្អ និងឆ្លាត ហើយប្រសិនបើអ្នកផ្តល់ឲ្យពួកគេនូវឧបករណ៍សាមញ្ញ ដែលអនុញ្ញាតឲ្យពួកគេបង្ហាញអាកប្បកិរិយា នោះពួកគេនឹងបង្ហាញវាឲ្យអ្នកជារៀងរាល់ថ្ងៃ៕”

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្រង់លើកទឹកចិត្ត ពីកំពូលអ្នកលក់ជោគជ័យ មិនខ្លាចបញ្ហានៅនឹងមុខ

ចុចអាន៖សម្រង់ទូន្មានពីព្រះពុទ្ធ ជួយផ្លាស់ប្ដូរជីវិតឲ្យជ្រះថ្លា មានភាពវិជ្ជមានមកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១២ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១៣ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម