Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋស្រុកទ្រាំង ខេត្តតាកែវ ទទួលផលស្រូវបានច្រើន ដោយសារមានទឹកគ្រប់គ្រាន់

បានផុស

នៅ

ពិតជាគួរឱ្យស្ងើចសរសើ និងចូលរួមសាទរជាមួយបងប្អូនប្រជាកសិករ ក្នុងស្រុកទ្រាំង ខេត្តតាកែវ ដែលពួកគាត់ទទួលបានផលស្រូវដ៏ច្រើនដែលមិននឹកស្មានដល់។

តាមការរៀបរាប់ពីលោកតា ហម កប ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវបានឱ្យដឹងថា ឆ្នាំនេះស្រូវគ្រប់ស្រែល្អខ្លាំងណាស់ដោយសារតែឆ្នាំនេះមានទឹកគ្រប់គ្រាន់ ហើយមិនលំបាកដល់កសិករដើរកបូមទឹកដាក់ស្រែនោះឡើយ។ ហើយប្រជាកសិករនាំគ្នាសប្បាយចិត្តព្រោះមានប្រឡាយបង្ហូរទឹកចេញពីប្រឡាយធំបានចែក​ចាយ​ដោយពុំបារម្ភខ្លាចខ្វះខាតទឹកធ្វើស្រូវនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតា ហម កប បានបញ្ជាក់ថា បើប្រជាកសិករយើងបានផលស្រូវច្រើនដូចឆ្នាំនេះគឺពិតជាលែងខ្វះខាតស្បៀងអាហារ​ហើយលក់ចេញទៅឱ្យឈ្មួញមានតម្លៃសមរម្យ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំធ្លក ស្រុកទ្រាំង ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកទ្រាំងទាំងមូលបានសម្ដែងការអរគុណ​ដល់លោក ឈួន ផានី អភិបាលស្រុកទ្រាំង ពិសេសក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកទ្រាំងដែលបានខិតខំស្តារប្រឡាយបង្ហូរទឹកដើម្បីឱ្យមានទឹកពេញប្រៀបប្រឡាយដែលធ្វើឱ្យប្រជាកសិករមានទឹកបានធ្វើស្រែល្អបែបនេះ។

ដូច្នេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋលោកមានការគាំទ្រដល់អាជ្ញាធរមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ ដែលជានិច្ចកាលខិតខំបម្រើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ និងមិនប្រកាន់និន្នាការនយោយទៀតផង ឱ្យតែប្រជាពលរដ្ឋរស់នៅក្នុងស្រុកទ្រាំងទាំងអស់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២១ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៥០ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម