ជីវិតកម្សាន្ដ
កម្មវិធី បុគ្គលល្អឯក របស់ក្រុមហ៊ុនស្រាបៀរ ABC ផ្ដល់រង្វាន់ដល់ Sai ចំពោះសមិទ្ធផលនានាកន្លងមក

ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត “ស្រាបៀរស្តោតលេខ1” របស់ប្រទេសកម្ពុជា បានបញ្ចប់ដោយជោគជ័យនូវកម្មវិធី “បុគ្គលល្អឯក” របស់ខ្លួន កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅ។ បន្ទាប់ពីដំណើរការរយៈពេល ២ខែនៃការអបអរសាទរដល់សមិទ្ធផលដ៏អស្ចារ្យនានារបស់បុគ្គលល្អឯកទាំង ១០រូប ដែលមកពី ៥វិស័យផ្សេងៗពីគ្នា ដោយបង្ហាញតាមរយៈវីដេអូភាគនៃកម្មវិធី “បុគ្គលល្អឯក” ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រួចមក អ្នកទស្សនាបានឃើញថាលោក អ៊ួន បឋម ឬភាគច្រើនស្គាល់ថា សាយ បានទទួលនូវរង្វាន់ជាសាច់ប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ភាពល្អឯករបស់លោក និងការចូលរួមចំណែកដ៏ឆ្នើមក្នុងការងារសង្គម។ លោក សាយ បានក្លាយជាតារាចម្រៀងមួយរូបដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការច្រៀងដ៏មានទឹកដមរបស់លោកក្នុងវគ្គបិទបញ្ចប់នៃកម្មវិធី។

លោក សាយ បានបញ្ចេញចំណាប់អារម្មណ៍ថា៖ “ខ្ញុំបាទពិតជាមានសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណគុណជាខ្លាំងចំពោះឱកាសនេះ។” លោកបានបន្ដទៀតថា៖ “ខ្ញុំបាទពិតជារីករាយជាមួយនឹងកម្មវិធីនេះជាខ្លាំង។ នេះជាឱកាសដ៏ ប្រសើរមួយរបស់អ្នកគាំទ្រ ដើម្បីជួប និងស្ដាប់រឿងរ៉ាវរបស់បុគ្គលល្អឯកកម្ពុជាទាំងអស់ ក្នុងការជម្នះរាល់ឧបសគ្គដ៏លំបាកនៅក្នុងជីវិត និងតស៊ូដើម្បីភាពជោគជ័យរបស់ខ្លួន។ ខ្ញុំបាទសង្ឃឹមថា រឿងរ៉ាវដែលជំនិះរាល់ឧបសគ្គលំបាក របស់យើងទាំងអស់នេះ នឹងជួយជំរុញទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យជឿជាក់លើខ្លួនឯង ហើយខិតខំចូលរួមកសាងប្រទេសកម្ពុជាជាមួយយើងទាំងអស់គ្នា។”
មិនត្រឹមតែលោក សាយ ប៉ុណ្ណោះទេ បុគ្គលល្អឯកកម្ពុជាទាំងអស់រួមមាន៖
1. អ្នកនាង ឆន ឌីណា វិចិត្រករ និងជាងចម្លាក់ដ៏ឆ្នើម
2. លោក Peap Tarr វិចិត្រករគំនូរតាមផ្លូវ កូនកាត់កម្ពុជា និងញ៉ូវស្សេលែន
3. កញ្ញា ថូង ធីតា សហគ្រិនស្រែអំបិលវ័យក្មេង
4. លោក សុខ សុភមង្គល នាយកប្រតិបត្ដិ នៃក្រុមហ៊ុនអភិវឌ្ឍវេបសាយ និងកម្មវិធីទូរស័ព្ទ
5. Chef Nak មេចុងភៅស្ដ្រីកម្ពុជាដំបូងគេ
6. Chef Nara មេចុងភៅដ៏ជំនាញ
7. លោក ឌីណា សីហ៍រាម អ្នកបង្កើតមាតិកា streaming ហ្គេមដ៏ល្បី
8. លោក RavenBlaze អ្នកត្រួសត្រាយវិស័យ vlogger
9. លោក P-Sand តារាចម្រៀងដ៏មានប្រជាប្រិយភាព និងជាផលិតករចម្រៀង original song កម្ពុជាដ៏មានទេពកោសល្យ។

វីដេអូខ្លីៗអំពីបុគ្គលល្អឯកម្នាក់ៗទាំង ១០រូប ត្រូវបានចាក់ផ្សាយ ចងក្រងពីវិធីសាស្ដ្រដែលពួកគេយកឈ្នះនូវរាល់ ឧបសគ្គនានា ដើម្បីសម្រេចបានភាពជោគជ័យក្នុងអាជីពដែលពួកគេបានជ្រើសរើសសម្រាប់ជីវិតរបស់ខ្លួន។ កម្មវិធី “បុគ្គលល្អឯក” រដូវកាលដំបូង ពិតជាមានកិត្ដិយសដែលទទួលបានការកោតសរសើរ និងចូលរួមពីសំណាក់គណៈមេ ប្រយោគដ៏មានកេរ្ដិ៍ឈ្មោះល្បីរបស់យើង រួមមានព្រះអង្គម្ចាស់ តេសូ ស៊ីសុវត្ថិ, លោក ហ៊ុន ចាន់សាន ស្ថាបនិក និងជានាយកស្ថាបត្យករក្រុមហ៊ុន Re-Edge Architecture + Design និងលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Media, អ្នកស្រី តូច បុប្ផា នាយកផ្នែកកម្មវិធី នៃប៉ុស្ដិ៍ទូរទស្សន៍ ភីអិនអិន និងលោក Daniel Marchette នាយកគ្រប់គ្រងទូទៅ នៃកាសែត Globe Media Asia ។ បន្ទាប់ពី ការពិភាក្សាគ្នាមួយរយៈរួចមក គណៈមេប្រយោគរបស់យើងបានបញ្ចប់ការពិចារណារបស់ខ្លួន និងបានប្រកាស លោក សាយ ជាអ្នកឈ្នះនៅក្នុងកម្មវិធីតែម្ដង។
លោក សាយ បានចែករំលែកថា៖ លោកនឹងយកប្រាក់រង្វាន់នេះចូលរួមក្នុងកម្មវិធី “Run with Sai – Virtual Run 2021” របស់លោក ដែលជួយរៃអង្គាសថវិកាសម្រាប់អង្គភាពសប្បុរសធម៌ក្នុងស្រុក។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាបានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត ជាម៉ាកសញ្ញាដែលចាក់ឫសយ៉ាងជ្រៅ ក្នុងប្រទេសកម្ពុជា។ ក្នុងគ្រាដ៏លំបាកនេះ យើងចង់បន្ដលើកទឹកចិត្តយុវជនកម្ពុជាឲ្យរក្សាគោលជំហរ និងបន្ដដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគេ រួមទាំងក្លាយជាបុគ្គលល្អឯកផងដែរ។ ដូច្នេះគ្មានអ្វីដែលល្អប្រសើរជាងការបង្ហាញនូវរឿងរ៉ាវល្អៗរបស់បុគ្គលល្អឯកកម្ពុជាទាំង ១០រូបនោះទេ។”
ស្វែងរកព័ត៌មានបន្ថែមអំពីកម្មវិធី “បុគ្គលល្អឯក” របស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្ដ្រាស្ដោត ឬទស្សនាវីដេអូខ្លីផ្សេងៗ និងវីដេអូទាំង ៨វគ្គ សូមចូលទៅកាន់៖
ABC’s website: https://abcbeerkh.com
ABC’s Facebook Page: www.facebook.com/ABC.ExtraStoutCambodia
ABC’s Instagram Page: https://www.instagram.com/abcbeer.cambodia/
ABC’s Youtube Channel: https://www.youtube.com/c/ABCBeerCambodia
ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា – ពីមុនមានឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុង ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុនហ៊ិននីគែន ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិចស្ត្រាស្តោត, Anchor, Anchor White និង Gold Crown ជាដើម – ដែលយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?