Connect with us

KPT+

ទើបពេញវ័យ ក្មេងជំទង់គួរថែទាំស្បែកបែបណា កុំឲ្យឡើងមុន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ការ​ឡើង​មុន​នៅ​វ័យ​ជំទង់​ គឺ​ជា​បញ្ហា​ស្បែក​ដែល​កើត​ឡើង​ជា​ញឹកញាប់​​នៅ​ពេល​ដែល​យើង​ទើប​​ពេញ​វ័យ​ ឬ​ទើប​មក​រដូវ​លើក​ដំបូង។​ មុន​​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ ហើយ​អាចលេច​ឡើង​នៅ​លើ​ខ្នង​ ក​ផ្នែក​ខាង​លើ​ ស្មា​ និង​មុខ។ ដូច្នេះ​ហើយ​ ដើម្បី​បង្ការ​ការ​ឡើង​មុន​អំឡុង​ពេល​ពេញ​វ័យ​ ​យើង​គប្បី​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ឲ្យ​បាន​​ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. រក្សា​ជាតិ​ទឹក​

​ក្មេង​​ជំទង់​ គប្បី​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​​​ក្នុង​មួយ​ថ្ងៃៗ​ ពីព្រោះ​ទឹក​មាន​សារសំខាន់​ណាស់​ សម្រាប់​រាងកាយ​ទាំងមូល​ ក៏​ដូចជា​សុខភាព​ស្បែក​។ ​ការ​ញ៉ាំ​ទឹក​ក៏​ជួយ​ឲ្យ​ស្បែក​របស់​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ​ មាន​សុខភាព​ល្អ​ និង​ជួយ​បណ្ដេញ​ជាតិ​ពុល​​ផង​ដែរ​។

២. លាង​ជម្រះ​គ្រឿង​សម្អាង​មុន​ចូល​គេង​

ពិត​ណាស់​ រាល់​គ្រឿង​សម្អាង​​ដែល​នៅ​សេសសល់​នៅ​លើ​ផ្ទៃ​មុខ​ពេញ​មួយ​យប់ អាច​ធ្វើ​ឲ្យ​យើង​ស្ទះ​រន្ធ​ញើស​ និង​នាំ​ឲ្យ​កើត​មុន​ដោយ​មិន​ដឹង​ខ្លួន។

៣. សម្អាត​មុខ​ជា​រៀង​រាល់​ថ្ងៃ​

ជាមួយ​គ្នា​នេះ​ដែរ ​ប្រសិនបើ​​ស្បែក​មុខ​​របស់​យើង​ឡើង​ប្រេង ឬ​កខ្វក់​ ចូរ​លាង​សម្អាត​មុខ​ម្ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ និង​​ប្រើប្រាស់​​ប្រភេទ​ហ្វូម​លាង​មុខ​ដែល​​មិន​មាន​ជាតិ​កាត់​។ ​ជាក់​ស្ដែង ហ្វូម​ដែល​មាន​ជាតិ​កាត់​ខ្លាំង អាច​កម្ចាត់​ប្រេង​ធម្មជាតិ​ពី​ស្បែក​មុខ​របស់​យើង​ និង​អាច​ធ្វើ​ឲ្យ​ស្បែក​ផលិត​​ប្រេង​កាន់​តែ​ច្រើន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មុន​។

៤. ជៀសវាង​ញេច​មុន​

ការ​ញេច​ ឬ​កេះ​មុន​ សុទ្ធ​តែ​អាច​បង្ក​ជា​ការ​រលាក​កាន់​តែ​ខ្លាំង និង​អាច​បណ្ដាល​ឲ្យ​បាក់តេរី​​​ចូល​ទៅ​ក្នុង​ស្បែក​ដោយ​មិន​ដឹង​ខ្លួន ហើយ​ទម្លាប់​មួយ​នេះ​​នឹង​ធ្វើ​​យើង​កើត​មុន​កាន់​តែ​ច្រើន​ឡើង​។

៥. លាប​ក្រែម​ផ្ដល់​សំណើម​

​​ទោះ​បី​ជា​មុខ​របស់​យើង​មាន​ជាតិ​ប្រេង​ច្រើន​ យើង​មិន​​គួរ​រំលង​ក្រែម​ផ្ដល់​សំណើម​ឡើយ​។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​​ស្បែក​ងាយ​កើត​មុន​ គួរ​ប្រើប្រាស់​ប្រភេទ​​ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ជាតិ​ប្រេង​ និង​មាន​សាច់​ក្រែម​ស្រាល​ ទើប​ជា​ការ​ប្រសើរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ប្អូនៗជិតពេញវ័យ ត្រូវដឹងរឿងទាំងនេះ

ចុចអាន៖តិចអត់ដឹង! សូម្បីអាកាសធាតុអត់ស្រួល​ ក៏មុខឡើងមុនដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា២ ម៉ោង មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម