ព័ត៌មានជាតិ
លោកម៉ៅ ធនិន បើកការដ្ឋានជួសជុលផ្លូវទូកមាស ខូចខាតរាប់ឆ្នាំ
ខេត្តកំពត៖ ផ្លូវទូកមាសពោធិ៍តាស៊ុយ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣១ ចាប់ពីចំណុចផ្សារស្រុកបន្ទាយមាស ខេត្តកំពត មានប្រវែង១៣គីឡូម៉ែត្រ បានបើកការដ្ឋានជួសជុល នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។
លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ផ្លូវមួយខ្សែនេះ(ផ្លូវពោធិ៍តាស៊ុយ)រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កការលំបាកក្នុងការធ្វើដំណើរ ពិសេសកូន ក្មួយ ជាសិស្សានុសិស្ស ពិបាកធ្វើដំណើរទៅសាលារៀន លោកបានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីពន្លឿនជួសជុលផ្លូវ១ខ្សែដែលមានប្រវែងសរុប១៣គីឡូម៉ែត្រឱ្យបានឆាប់បំផុត សម្រាប់បង្កភាពងាយស្រួលដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសម្រាប់ធ្វើដំណើរ។
បើយោងតាមរបាយការណ៍របស់ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត បានឱ្យដឹងថា ផ្លូវទូកមាសពោធិ៍តាស៊ុយមានប្រវែង១៣គីឡូម៉ែត្ របែកចេញពីផ្លូវជាតិលេខ៣១ក្បែរចំណុចមុខសាលាស្រុកបន្ទាយមាស ឆ្ពោះទៅកាន់ព្រំប្រទល់ខេត្តតាកែវ។ ផ្លូវមួយខ្សែនេះមានស្ថានភាពខូចខាតជាយូរឆ្នាំមកហើយ។
បន្ទាប់ពីផ្លូវរងការខូចខាតប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ មានក្តីលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ ដោយផ្តោតលើសំណូមពររបស់ប្រជាពលរដ្ឋដែលសូមឱ្យមានកិច្ចអន្តរាគមន៍ ឯកឧត្តម ម៉ៅ ធនិន ក៏បានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទពន្លឿនក្នុងការបើកការដ្ឋានស្ថាបនាឱ្យបានឆាប់រហ័សបំផុត។
បច្ចុប្បន្នផ្លូវមួយខ្សែនេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទចុះកិច្ចសន្យាសាសង់ជាមួយក្រុមហ៊ុនកូរ៉េ ILSUNG Costruction Co, LTD កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់