ព័ត៌មានជាតិ
ក្មេង៣នាក់ ពុលផ្លែល្ហុងខ្វង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តបន្ទាយមានជ័យ
ក្មេងប្រុសចំនួន៣នាក់ ត្រូវបានឪពុកម្តាយដឹកទៅសង្គ្រោះជាបន្ទាន់ភ្លាម នៅមន្ទីរពេទ្យពេលដែលក្មេងទាំង៣នាក់នោះ បានហូបផ្លែល្ហុងខ្វង បណ្តាលឲ្យពុលកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា កុមាររងគ្រោះ ទាំង៣នាក់ ទី១. ឈ្មោះ ទី ភត្រា ភេទប្រុស អាយុ ៥ឆ្នាំ, ទី២. ឈ្មោះ សំអាង រ៉ាយុន ភេទប្រុស អាយុ៥ឆ្នាំ, ទី៣. ឈ្មោះ សំអាង រ៉ាយុគ ភេទប្រុស អាយុ៣ឆ្នាំ ទាំង៣នាក់រស់ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា នៅពេលកើតហេតុ ឪពុកម្តាយក្មេងទាំង៣នាក់ មិនបាននៅផ្ទះ ដោយរវល់ទៅធ្វើកម្មករស៊ីឈ្នួលដកដំឡូងមីឲ្យគេ ទុកក្មេងៗទាំងនេះ នៅនឹងផ្ទះពេលនោះក្មេងទាំង៣នាក់ បាននាំគ្នាបេះផ្លែល្ហុងខ្វង ដែលដុះតាមរបងមកនាំគ្នាដុតហូប ក៏ពុលក្អួតចង្អោរតែម្តង ទើបប្រជាពលរដ្ឋនិងឪពុកម្តាយ


ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ដោយមានអាការៈធ្ងន់ធ្ងរ នៅវេលាម៉ោង១ ថ្ងៃទី៣ ខែវិច្ឆិកា ក្មេងទាំង៣នាក់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ដាក់សេរ៉ូមបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុននៅស្រុកមង្គលបូរី។ រហូតមកដល់ពេលនោះ ក្មេងរងគ្រោះមានអាការៈបានធូរស្បើយបន្តិចហើយ សង្ឃឹមថាដោយបានយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក្មេង៣នាក់ និងអាចជាក្នុងពេលខាងមុខនេះ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ដំបូងបន្លំលួចទូរសព្ទ សួរចុះសួរឡើងលេចធ្លាយសំណុំរឿងជាច្រើនករណីទៀត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង