Connect with us

សុខភាព

អ្នកវិទ្យាសាស្ត្រ៖ ញ៉ាំឌឹកឌឿ កណ្ដូប ចង្រិត អាចការពារមហារីក

បានផុស

នៅ

នៅ​ស្រុកខ្មែរ​យើង ចង្រិត កណ្ដូប អង្ក្រង ឬដក់ដឿ ត្រូវបាន​ពលរដ្ឋ​ជាច្រើន យក​មកធ្វើ​ជា​អាហារ​ញ៉ាំ ហើយ​ប្រទេស​អាស៊ាន​ផ្សេងទៀត ក៏មាន​អាហារ​ប្រភេទ​នេះ​ច្រើនដែរ។ ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំអាហារ​ប្រភេទ​សត្វល្អិត​នេះ អ្នក​វិទ្យាសាស្ត្រ រកឃើញ​ថា វាអាច​ជួយ​ការពារ​ជំងឺ​មហារីក ដោយសារ​វាមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Rome របស់​អ៊ីតាលី បាន​ធ្វើការ​សិក្សា​លើ​សត្វ​ល្អិត​ជាច្រើន ប្រភេទ ដូចជា អង្ក្រង កណ្ដូប ចង្រិត និង​ដក់ដឿ។ ពួកគេ​បាន​ធ្វើតេស្ដេ​ពិនិត្យ​មើល​លើ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមមាន​វីតាមីន A វីតាមីន C វីតាមីន E នៅ​ក្នុង​ខ្លួន​សត្វល្អិត តាមរយៈ​ការផឹក​ទឹក​ម្សៅ​សត្វទាំង​នេះ។

លទ្ធផល រកឃើញ​ថា ដក់ដឿ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ច្រើនជាង​ប្រេង​អូលីវ រហូត​ដល់ ២​ដង។ ចំណែក​ម្សៅ​ចង្រិត កណ្ដូប និង​ដក់ដឿ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម លើស​ទឹកក្រូច​ស្រស់ រហូត​ដល់ ៥ដង។ អ្នកវិទ្យាសាស្ត្រ ថា សត្វល្អិត ជាប្រភព​នៃប្រូតេអ៊ីន អាស៊ីតខ្លាញ់​មិនឆ្អែត រ៉ែ វីតាមីន និង​ជាតិ​សរសៃ។ ប៉ុន្ដែ បច្ចុប្បន្ន ពុំទាន់​មាន​នរណា ចាត់ទុក​វាជា​អាហារ​មាន​មុខងារ​ល្អ ដូចជា​ប្រេង​អូលីវ ឬ​ទឹកក្រូច​ស្រស់​ទេ។

អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំអាហារ​ប្រភេទ​សត្វ​ល្អិត គឺ​វា​ជួយ​កាត់បន្ថយ​ពពួក​រ៉ាឌីកាល់សេរី នៅក្នុង​រាងកាយ។ ពួករ៉ាឌីកាល់សេរី​ទាំងនេះ អាច​ទៅ​បំផ្លាញ DNA ប្រូតេអ៊ីន និង​កោសិកា​នៅ​ផ្នែក​ផ្សេងទៀត ដែល​បណ្ដាល​ទៅ​ជាជំងឺ។ អ្វីដែល​គ្រោះថ្នាក់​នោះ គឺ​ការ​បំផ្លាញ DNA អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក ដោយ​ធ្វើឲ្យកោសិកា​ផលិត​ដុំសាច់​ដែល​មិន​អាច​គ្រប់គ្រង​បាន។

ដូច្នេះ សារធាតុអុកស៊ីតកម្ម ដែល​មាន​នៅ​ក្នុង​សត្វល្អិត ឬ​ប្រភេទ​អាហារ​សុខភាព​ផ្សេងទៀត អាច​កាត់​បន្ថយ​ពពួក​រ៉ាឌីកាល់សេរី ក្នុង​រាងកាយ​របស់​យើង មិន​ឲ្យវិវត្ត​ទៅ​ប្រឈម​នឹង​ជំងឺ​មហារីក៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ស្រីៗ បើកាត់បន្ថយញ៉ាំខ្លាញ់បាន ដូចកាត់បន្ថយមហារីកសុដន់

ចុចអាន៖ របបអាហារគួរហូប អាចកាត់បន្ថយហានិភ័យ កើតជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍២០ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម