KPT+
ផលវិបាកប្ដីប្រពន្ធប្រញាប់យកកូន ទាំងគ្មានផែនការច្បាស់លាស់
សម្រាប់អ្នកមានជីវភាពធូរធារការយកកូន ទោះមាន ឬគ្មានផែនការមិនចោទជាបញ្ហាសម្រាប់គ្រួសារគេឡើយ។ តែប្រសិនបើគ្នាយើងមួយចំនួនខ្វះខាត ការមានកូនដោយគ្មានរៀបគម្រោង ឬដាក់គោលដៅជាមុន អាចជាធ្វើឲ្យស្ថានភាពគ្រួសាររឹតតែដុនដាបជាងមុន ហើយដើម្បីឲ្យស្រីៗយើងដឹងពីផលលំបាកទាំងនេះ ដោយអត្ថបទនេះបានស្វែងរកអ្នកមានបទពិសោធបែបនោះ មកចែករំលែកជាចំណេះដឹង។
១- គ្មានប្រាក់បម្រុងទុក

តាមបទពិសោធ កែ សុវណ្ណី ជាអតីតបុគ្គលិកក្នុងរោងចក្រនៅ 7NG ផ្នែកគណនេយ្យ វ័យ ២១ ឆ្នាំ និងទើបតែសម្រាលកូនរួចបានឲ្យដឹងថា ក្រោយពេលរៀបការរួចនៅចុងឆ្នាំ ២០១៨ នាងក៏មានផ្ទៃពោះតែម្ដង ដោយមិនខ្វល់រឿងគម្រោងការទៅថ្ងៃអនាគតអ្វីទេ។ វណ្ណី បានបន្តថារយៈពេល ៣ ខែដំបូង នាងមានអាការៈចាញ់ខ្លាំង ញ៉ាំ គេង ធ្វើអ្វីក៏មិនបាន ក៏សម្រេចចិត្តបោះបង់ការងារ ដោយពឹងផ្អែកលើស្វាមីទាំងស្រុង ហើយពេលកូនបាន ៦- ៧ ខែតម្រូវការហូបចុក សម្ភារៈផ្សេងៗទុកឲ្យកូន និងម្ដាយកាន់តែច្រើនឡើងៗ តែហិរញ្ញវត្ថុចូលតាមច្រកតែមួយដដែល។ ដូចនេះមិនមានអ្វីសេសសល់ជាដុំកំភួនឡើយ សម្រាប់ពេលសម្រាល ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះ គឺដល់ពេលសម្រាល មិនអាចតាមធម្មជាតិបាន ដូចនេះតម្រូវឲ្យវះកាត់ ព្រោះមិនគ្មានកម្លាំងប្រឹង វិធីចុងក្រោយគឺសម្រាលតាមវះកាត់។
អ្នកម្ដាយវ័យក្មេងបានបន្ថែមថា ប្រាក់ដែលមានបន្តិចបន្តួចទុកសម្រាប់ពេទ្យ គឺមិនគ្រាន់ឡើយ ហើយរឿងកាន់តែយ៉ាប់យ៉ឺនគឺគ្មានទឹកដោះបំបៅកូន ទើបធ្វើឲ្យការចំណាយរឹតតែធ្ងន់ធ្ងរថែមទៀត។ ក្រោយពេលឆ្លងកាត់បញ្ហានេះ ស្រ្តីមេផ្ទះម្នាក់នេះ បានតាំងចិត្តថា ពេលមានកូនលើកក្រោយត្រូវតែគិតគូរជាមុនសិន ព្រោះឥឡូវ គ្មានសេសសល់អ្វីក្រៅពីកូនឡើយ ហើយពេលកូនដល់អាយុចូលរៀនក៏ប្រហែលជាមិនអាចបញ្ជូនទៅសាលាល្អៗដែរ ដោយសារតែគ្មានថវិកាគ្រប់គ្រាន់។
២- គ្មានលទ្ធភាពទិញរបស់លេងឲ្យកូន

“ខ្ញុំរាងចាលហើយរឿងយកកូនតាមចិត្តគ្មានគិតមុខក្រោយនេះ ព្រោះវាជាការធ្វើបាបកូនទៅវិញ” នេះជាការលើកឡើងរបស់អ្នកស្រី មេសា មានកូន ៣ នាក់ និងមានវ័យ ៣៣ ឆ្នាំ។ កាលពីកូនដំបូងស្ថិតក្នុងជីវភាពខ្វះខាត ព្រោះទើបឈប់រៀន ហើយរៀបការតែម្ដង ដោយជឿតាមចាស់ៗថា ការហើយយកកូនសិនទៅ ព្រោះខ្លាចពន្យារកំណើតយូរពេក ទៅជាគ្មានកូន។
អ្នកស្រុកចម្ការលើរូបនេះ បានបន្តទៀតថា ដំបូងៗពេលដឹងថាមានកូនពិតជារំភើបណាស់ តែពេលកូនកើតមក គ្មានលុយគ្រប់គ្រាន់ ទុកផ្គត់ផ្គង់កូនពេលចេះលេងនេះលេងនោះ គ្មានលុយទុកបង្ការពេលកូនមានជំងឺ និងទិញចំណីចំណុកល្អៗឲ្យកូនញ៉ាំ ដើម្បីការលូតលាស់ប្រកបដោយសុខភាពល្អ ទើបជាការស្ដាយក្រោយ ព្រោះពេលងាកទៅឃើញកូនអ្នកដទៃមានអ្វីលេង ហើយកូនយើងទារដែរ តែគ្មានលទ្ធភាពទិញឲ្យ។
ក្រោយជួបការលំបាកពេលមានកូនដំបូង អ្នកស្រុកពារាំងរូបនេះ ក៏ចេះគិតពីផែនការណ៍ជីវិត និងចេះរកស៊ី ដើម្បីទុកសន្សំកូនបន្ទាប់ៗ ព្រោះការពឹងផ្អែកលើឪពុកម្ដាយ និងប្ដី គឺមិនគ្រប់គ្រាន់ទេ ព្រោះត្រូវត្រៀមតាំងពីមុនកូនកើត កូនកើតហើយ កូនធំបន្តិច កូនចូលរៀន។
៣- សុខភាពការចិញ្ចឹម និងអប់រំកូនមិនបានល្អ

អ្នកស្រី សេថា វ័យ ៣៦ ឆ្នាំ និងជាមេផ្ទះ បានរៀបរាប់បទពិសោធខ្លួនថា៖ “ខ្ញុំមានកូន ៦ នាក់ កូនឲ្យញឹកស្អេកជាប់គ្នា ហើយបើមានកូនមួយណាឈឺវិញ គឺឈឺទាំងអស់តែម្ដង។ បើនិយាយពីមើលថែទាំវិញគឺមិនបានដិតដល់ទេ កូនខ្លះប្រឡូកប្រឡាក់ដី ខោអាវមិនបានបោកគក់យកមកស្លៀកឡើងវិញ ស៊ីចុកមានអីស៊ីហ្នឹង”។ អ្នកខេត្តកំពតរូបនេះ បានឲ្យដឹងទៀតថា គាត់ប្រកបរបបធ្វើចម្ការស្រែតិចតួច ហើយក៏មិនសូវយល់ដឹងពីវិធីពន្យារកំណើតអ្វីទេ រឹតតែមិនដឹងថាគួរគិតពីអនាគតកូនយ៉ាងម៉េច ដឹងត្រឹមខំរកទៅមានប៉ុនណាក៏ចាយប៉ុណ្ណឹងចុះ។
ងាកមកពីការបង្រៀនកូនវិញ ស្ត្រីវ័យកណ្ដាលរូបនេះថា មិនសូវមានពេលប៉ុន្មានដែរ ឲ្យតែកូនទៅរៀន ហើយការប្រដែប្រដៅវិញក៏មានតែខុសវ៉ៃៗ មិនដឹងនិយាយម៉េចជាមួយកូនៗ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន
ចុចអាន៖ ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?