Connect with us

ព័ត៌មានជាតិ

កម្ពុជាបដិសេធយ៉ាងដាច់អហង្ការ ចំពោះអំណាចយុត្តាធិការ ហួសព្រំដែនរបស់អាមេរិក មកលើមន្ត្រីកម្ពុជា

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ២រូប កាលពីថ្ងៃពុធកន្លងទៅនេះ។ សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១២ ខែវិច្ឆិកា​នេះ បានលើកឡើងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះអំណាចយុត្តាធិការ ហួសព្រំដែនរបស់សហរដ្ឋអាមេរិក មកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់​គ្មានមូល​ដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្រ្ដនយោបាយ។

សេចក្ដីថ្លែងការណ៍ បានលើកឡើងបន្តថា យុទ្ធនាការលាបពណ៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគី របស់សហរដ្ឋ​អាមេរិក ប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូល​ដ្ឋាន នៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ។ ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុង ដល់ឯករាជ្យភាព និងជាការ​ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា៤៧ នាទីutes មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម