Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ អនុញ្ញាតឱ្យ​បើក​សកម្មភាពសេដ្ឋកិច្ច ឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១១ ខែវិច្ឆិកា បានប្រកាសអនុញ្ញាតឱ្យមានសកម្មភាពសេដ្ឋកិច្ច សង្គមទាំងអស់ដំណើរការឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានសុខាភិបាលខ្ជាប់ខ្ជួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារសកម្មភាពសេដ្ឋកិច្ច សង្គមត្រូវបានអនុញ្ញាតឱ្យមានសកម្មភាពជាប្រក្រតីឡើងវិញជាបន្តបន្ទាប់ ដោយក្នុងនោះមាន ដូចជា ការបើកសាលារៀន ទីផ្សារលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន តំបន់ទេសចរណ៍ ព្រមទាំងសកម្មភាពការងារ និងមុខរបរមួយចំនួនធំទៀតដែលមានហានិភ័យកម្រិតទាបក៏ត្រូវបានអនុញ្ញាតឱ្យបើកឱ្យដំណើរការឡើងវិញ ប៉ុន្ត ត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។

សម្រាប់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំងបី ព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកមុនគេក្នុងការទទួលទេសចរណ៍វ៉ាក់សាំង សម្រាប់ ការមកទស្សនាកំសាន្តនៅក្នុងក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង។

សេចក្ដីជូនដំណឹងបញ្ជាក់ការណែនាំទាំង ៧ ចំណុចខាងក្រោម៖

១-បញ្ចប់ការធ្វើចត្តាឡីស័កផង និងបន្តធ្វើការងារផង ព្រមទាំងបញ្ឈប់ការធ្វើចត្តាឡីស័កចំពោះបុគ្គលិក កម្មករនិយោជិតនៅក្នុងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់។ 

២-ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំង អស់ត្រូវអនុញ្ញាតឱ្យបុគ្គលិក កម្មករ និយោជិតរបស់ខ្លួនអាចចេញ ចូលទីតាំងអាជីវកម្មបានតាមការកំណត់ព្រមព្រៀង គ្នា ឬអាចចេញទៅសម្រាកនៅផ្ទះ ឬទីសំណាក់របស់ខ្លួនបាន នៅក្រោយពេលបញ្ចប់ម៉ោងការងារ។

៣-ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវពង្រឹងការអនុវត្តវិធានសុខាភិបាល និងវិធានការ «ការពារ និង ៣កុំ» របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់ជាមួយបុគ្គលិក កម្មករ និយោជិតរបស់ខ្លួន ក៏ដូចជាអ្នកមកទទួលសេវា។

៤-ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវធានាថាបុគ្គលិក កម្មករ និយោជិត និងភ្ញៀវចេញចូលទាំងអស់ត្រូវតែពាក់ម៉ាស ត្រូវបានវាស់កម្ដៅ ដើម្បីពិនិត្យ សុខភាពជាបឋមមុនពេលចូលទៅកាន់ទីកន្លែងបំពេញការងារ ផ្តល់សេវា និងចូលទៅទទួលសេវា។ ត្រូវរៀបចំឱ្យមាន។ការក្ខេន QR Code (Stop Covid-19) មានឧបករណ៍វាស់កម្ដៅ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ អាល់កុល ឬអាល់កុល ជែល សាប៊ូលាងដៃ ដោយត្រូវខិតខំអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SoP សម្រាប់ភ្ញៀវ និងកម្មករបុគ្គលិក និយោជិតបានប្រើប្រាស់គ្រប់គ្រាន់ និងជាប្រចាំ។

៥-ក្នុងករណីមានការសង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ដល់បុគ្គលិក កម្មករ នៅក្នុងទីតាំងអាជីវកម្មនោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងត្រូវម្ចាស់ការចាត់ចែងយកវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ដោយប្រើឧបករណ៍ តេស្តរហ័ស (Rapid Test) ជាបន្ទាន់។

៦-ក្នុងករណីបានរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ ដល់បុគ្គលិក កម្មកររបស់ខ្លួនម្ចាស់ទីតាំងត្រូវរាយការណ៍ជូន​អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដែលនៅជិតបំផុត ដើម្បីចាត់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរព្យាបាលអ្នកជំងឺកូវីដ-១៩ ឬអនុញ្ញាតឱ្យគាត់ទៅព្យាបាលជំងឺនៅតាមផ្ទះ (ក្រោយពីការវាយតម្លៃរបស់ក្រុមគ្រូពេទ្យលើស្ថានភាពសុខភាពរបស់អ្នកជំងឺ)។

៧-ក្រោយពេលបុគ្គលិក កម្មករ និយោជិតបានជាសះស្បើយពីជំងឺកូវី៥-១៩ ដោយមានការបញ្ជាក់ពីមន្ទីរ សុខាភិបាលខេត្ត ត្រូវអនុញ្ញាតឱ្យគាត់ចូលបម្រើការងារនៅកន្លែងដើមវិញដោយគ្មានការរើសអើងឡើយ។សេចក្តីជូនដំណឹងនេះ រដ្ឋបាល​ខេត្តព្រះសីហនុបានបញ្ជាក់ថា សូមអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ និងមូលដ្ឋានអាជីវកម្មទាំងអស់នៅក្នុងខេត្តព្រះសីហនុជ្រាប និងអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ២ ម៉ោង មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា២ ម៉ោង មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម