សេដ្ឋកិច្ច
រោងចក្រផលិតចំណីសត្វថ្មីនៅព្រៃនប់ ផលិតបាន ៣០ តោនក្នុងមួយម៉ោង
រោងចក្រផលិតចំណីសត្វថ្មីមួយទៀតដែលមានលទ្ធភាពអាចផលិតចំណីសត្វចំនួន ៣០ តោនក្នុងមួយម៉ោងឬជាមធ្យម ១៨.០០០ តោនក្នុងមួយខែ,មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រោងចក្រនេះនឹងសាងសង់រួចរាល់នៅដើមឆ្នាំ ២០២៣ ខាងមុខនេះ។ នេះជាការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនអឹមភិក M’sPig របស់លោកឧកញ៉ា ម៉ុង ឫទ្ធី។
វត្តមានរោងចក្រផលិតចំណីសត្វនេះស្របពេលអ្នកចិញ្ចឹមសត្វជ្រូកនៅកម្ពុជាទទូចសុំឲ្យវត្ថុធាតុដើមក្នុងការចិញ្ចឹមជ្រូកមាន ចំណី ពូជនិង ទឹកភ្លើងជាដើមនោះមានតម្លៃ ទាបដើម្បីប្រកួតប្រជែងផលិតផលជាមួយប្រទេសជិតខាង។
ឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុងឬទ្ធី និងជាសមាជិកព្រឹទ្ធសភាបានថ្លែងឲ្យដឹងថា តាមរយៈរោងចក្រផលិតចំណីសត្វថ្មីនេះ អាចជួយទិញកសិផលពីកសិករក្នុងទំហំទុនប្រមាណ ៤២ លានដុល្លារនៅរៀងរាល់ឆ្នាំ។ លោកបានបញ្ជាក់ថា លោកបានបង្កើតទីផ្សារឲ្យកសិករដឹកកសិផលមកលក់ដោយសេរី មិនចាំបាច់ដឹកឆ្លងដែនយកទៅលក់នៅឯបរទេសនោះទេ។ ក្នុងចំនួនទឹកប្រាក់ ៤២ លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ បន្ថែមលើរោងចក្រផលិតចំណីសត្វដែលកំពុងតែដំណើរការ បច្ចុប្បន្នបានប្រមូលទិញកសិផលពីប្រជាកសិករយើងអស់រយៈពេល ៤ ឆ្នាំកន្លងមកហើយក្នុងទឹកប្រាក់ជាមធ្យម ២១ លានដុល្លារសហរដ្ឋអាមេរិកជារាងរាល់ឆ្នាំ។
លោកឧកញ៉ា ម៉ុង ឬទ្ធី បានបន្ថែមថា នៅពេលរោងចក្រចំណីសត្វថ្មីសាងសង់រួចរាល់ទាំងស្រុង កសិករនឹងមានទីផ្សារលក់កសិផលថ្មីសរុបទឹកប្រាក់ចំនួនលើសពី ៦៣ លានដុល្លារសហរដ្ឋអាមេរិកជារាងរាល់ឆ្នាំ។
គួរបញ្ជាក់ថារោងចក្រផលិតចំណីសត្វ ម៉ុង ឬទ្ធី ទីមួយដែលបានដំណើរការជាច្រើនឆ្នាំមកហើយបានចំណាយដើមទុនប្រមាណ ១០ លានដុល្លារអាមេរិកមានឈ្មោះថា ក្រុមហ៊ុន M’s Pig ACMC ដែលមានសមត្ថភាពផលិតចំណីសត្វប្រមាណ១០ ម៉ឺនតោនក្នុងមួយឆ្នាំនឹងមានទីតាំងនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបច្ចប្បន្នកម្ពុជាក្រុមហ៊ុនផលិតចំណីសត្វចំនួន១៩ដែល មានរោងចក្រចំនួន ២១ ប៉ុន្តែមិនទាន់បំពេញតាមតម្រូវការក្នុងស្រុកនៅឡើយដែលចាំបាច់ត្រូវការនាំចូលពីក្រៅស្រុក។ ដោយរោងចក្រទាំងនោះមានសមត្ថភាពផលិត បាន ២.១៦ លានតោនក្នុងមួយឆ្នាំតែការជាក់ស្ដែងយើងផលិតបានត្រឹមតែពាក់កណ្ដាលគឺបានត្រឹម១.១៣ លានតោនស្មើនឹង៥២%ក្នុងមួយឆ្នាំប៉ុណ្ណោះ,ហើយការខ្វះ ខាតជាក់ស្តែងនេះតម្រូវឱ្យមានការនាំចូលបន្ថែមនូវចំណីសត្វនេះចំនួន ២០៨ពាន់តោនទើបផ្គត់ផ្គង់គ្រប់។
ផលិតកម្មចំណីសត្វបច្ចុប្បន្នក្រុមហ៊ុន១៩ ដែលមានរោងចក្រចំនួន ២១ (ក្រុមហ៊ុនខ្លះមានរោងចក្រ២) ដោយក្រុមហ៊ុនខ្លះផលិតចំណីសត្វផងនិងចិញ្ចឹមសត្វផង ក្រៅពីនេះក៏មានការនាំចេញផលិតផលចំណីកែច្នៃ (ចំណីសត្វឆ្កែ) ទៅក្រៅប្រទេសផងដែរ។
វត្ថុធាតុដើមចិញ្ចឹមសត្វជ្រូកនៅកម្ពុជាភាគច្រើន ត្រូវគេអះអាងថានាំចូលពីប្រទេសជិតខាងមានទាំងសម្ភារផ្គត់ផ្គងការចិញ្ចឹមនិងចំណីជាដើម។ មានការប៉ានស្មានថាដើម្បី ចិញ្ចឹមជ្រូកបានសាច់មួយគីឡូក្រាមអ្នកចិញ្ចឹមត្រូវចំណាយអស់ប្រហែល ២.៩៥ ដុល្លារ ។ ថ្លៃដើមផលិតកម្មនៅកម្ពុជាត្រូវបានលើកឡើងថា មានតម្លៃខ្ពស់ ហើយនៅពេលកូវីដ១៩ នេះទៀតតម្លៃចំណីសត្វក្នុងការចិញ្ចឹមជ្រូកនេះបានឡើងថ្លៃប្រមាណ ៣០% ទៀត៕
អត្ថបទ៖ណារី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់