ព័ត៌មានអន្ដរជាតិ
ពេលនេះ ចិន ជាប្រទេស មានកងទ័ពជើងទឹកធំជាងគេបំផុតលើពិភពលោក
មន្ទីរបញ្ចកោណបានបង្ហាញថា ឥឡូវនេះ ប្រទេសចិន មានកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោក ហើយកំពុងរៀបចំដាក់ឲ្យដំណើរការនូវ នាវាផ្ទុកយន្តហោះបច្ចេកវិទ្យាខ្ពស់ថ្មីមួយគ្រឿងទៀតនៅខែកុម្ភៈខាងមុខនេះ។

កាលពីថ្ងៃពុធសប្តាហ៍មុន ក្រសួងការពារជាតិអាមេរិក បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីប្រទេសចិនថា ទីក្រុងប៉េកាំង មានកងទ័ពជើងទឹកធំបំផុតនៅលើពិភពលោកដែលមានកម្លាំងប្រយុទ្ធនៃនាវាចម្បាំងនិងនាវាមុជទឹកសរុប ៣៥៥គ្រឿង។
នោះបើប្រៀបធៀបជាមួយនឹងនាវាចម្បាំង២៩៦គ្រឿង របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និង២៩៥គ្រឿងដែលដាក់ពង្រាយដោយកងទ័ពជើងទឹករុស្ស៊ី។

នៅដើមឆ្នាំ២០២២ ទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថានឹងបន្ថែមនាវាផ្ទុកយន្តហោះទីបី ដែលមានឈ្មោះថា Type-003 ខណៈរូបភាពផ្កាយរណបពីកន្លែងផលិតកប៉ាល់ដែល បញ្ចេញនាពេលថ្មីៗនេះបង្ហាញថា វានឹងប្រកួតប្រជែងជាមួយនាវាផ្ទុកយន្តហោះទំនើបរបស់អាមេរិក។
រូបភាពនៃកន្លែងផលិតកប៉ាល់ Jiangnan ពីខែកញ្ញាដល់ខែតុលា បានបង្ហាញថា ការវិវឌ្ឍន៍ដ៏សំខាន់ត្រូវបានធ្វើឡើងចំពោះធាតុផ្សំខាងក្រៅរបស់នាវាផ្ទុកយន្តហោះ ហើយការងារលើនាវាផ្សេងទៀតនៅទីនោះ ហាក់ដូចជាមានការយឺតយ៉ាវ ប្រហែលជាដោយសារតែនាវា Type-003 គឺជាអាទិភាពខ្ពស់ជាងគេ។

មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នាវាផ្ទុកយន្តហោះនេះអាចរួចរាល់នៅដើមខែកុម្ភៈ។
ទោះបីជាយ៉ាងណាក៏ដោយ បើនិយាយពីនាវាផ្ទុកយន្តហោះវិញ បច្ចុប្បន្នអាមេរិក នៅតែនាំមុខគេលើពិភពលោកដោយមាននាវាផ្ទុកយន្តហោះចំនួន១១គ្រឿង ចក្រភពអង់គ្លេសមាន ២គ្រឿង ខណៈរុស្ស៊ីមាននាវាផ្ទុកយន្តហោះតែមួយគ្រឿងប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា