បច្ចេកវិទ្យា
សម័យមេរោគ គំនិតដែលធ្លាប់មិនឲ្យតម្លៃលើបណ្ដាញបច្ចេកវិទ្យានឹងខកចិត្ត
បច្ចេកវិទ្យាពីចម្ងាយកំពុងជួយដល់ការផ្លាស់ប្ដូររបៀបធ្វើការក្នុងឆ្នាំ២០២១ សូម្បីតែកន្លែងធ្វើការក៏មានការវិវឌ្ឍទៅរកសភាពថ្មីដែរ។
នៅពេលដែលយើងកំពុងធ្វើការផ្លាស់ប្ដូរយ៉ាងច្រើនដូចជា អាចធ្វើការធម្មតាពីផ្ទះ ពីហាងកាហ្វេ ឬពីស្រុកមក ព្រោះមេរោគ កូវីដ ១៩ ដែលមានឥទ្ធិពលយ៉ាងច្របូកច្របល់ដល់ជីវិតយើងទាំងនៅកន្លែងធ្វើការនិងនៅផ្ទះ ជំហានដ៏សំខាន់បំផុតមួយនៅក្នុងភាពជោគជ័យក្នុងការបត់បែនគឺ ប្រើបច្ចេកវិទ្យា។
ជាជាងងាកទៅសោកស្តាយតែនឹងឥរិយាបទប្រកបដោយផាសុកភាពចាស់របស់យើងកាលពីអតីតកាលមុនមេរោគបង្ហាញខ្លួន ត្រូវរកវិធីដើម្បីរួមរស់ជាមួយនឹងផលប៉ះពាល់រយៈពេលវែងនៃវីរុសនេះ។
សម្រាប់អាជីវកម្មដែលមាននៅក្នុងរូបវន្តចាំបាច់ដូចជា ហាងនិងភោជនីយដ្ឋាន អាចនឹងកែលម្អ រក្សារយៈចម្ងាយឲ្យហើយទោះតំបន់យើងមិនទាន់មានច្បាស់តឹងរឹង តែចាប់អនុវត្តការផ្លាស់ប្តូរសន្សឹមៗ ប្រសើរជាការប្ដូរគំហុគយ៉ាងខ្លាំង។
សម្រាប់មនុស្សជាច្រើនអត្ថប្រយោជន៍នៃការលើកទឹកចិត្តនិយោជិតឲ្យធ្វើការពីផ្ទះបានក្លាយជាផលនៅពេលមេរោគបង្ហាញខ្លួន ហើយការចំណាយទាបទាំងទីតាំងភ្លើងទឹក ស្ទះផ្លូវថ្លៃសាំង និងតម្លៃសេវាផ្សេងៗទៀត បានជំរុញឲ្យមនុស្សជាច្រើនឲ្យពិចារណាលើការបង្កើតការងារពីចម្ងាយឲ្យក្លាយជាមុខងារ តួនាទីអចិន្ត្រៃយ៍។
មិនមែនគ្រប់កន្លែងធ្វើការទាំងអស់អាចធ្វើការផ្លាស់ប្តូរទាំងនេះក្នុងរយៈពេលខ្លីទេ យើងត្រូវពិនិត្យមើលវិធីសំខាន់ៗដែលបច្ចេកវិទ្យាណាមួយ អាចធ្វើឲ្យប្រតិបត្តិការពីចម្ងាយក្លាយជាជម្រើសជាក់ស្ដែងនិងមានសុវត្ថិភាព មានអត្ថប្រយោជន៍សម្រាប់អាជីវកម្មនៅពេលយើងឆ្ពោះទៅរកអនាគតមួយ ដែលគ្មានអ្នកណាច្បាស់លាស់។
អ្នកវិភាគផ្នែកធនធានមនុស្សនៃក្រុមហ៊ុនធំៗលើលោកចាប់ផ្តើមគិតអំពីអនាគតនៃការងារការិយាល័យដែមានដូចជា៖
១ ការិយាល័យនិម្មិត
វេទិកាលើអ៊ីនធើណេតជាច្រើនរូបភាព កំពុងត្រូវបាននឹងច្នៃបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលឲ្យការងារនិងការប្រាស្រ័យទាក់ទងដំណើរការដូចនៅក្បែរគ្នាពិតៗ មិនថាប្រជុំ ពិភាក្សាឬការងារសេវាកម្មផ្សេងទៀត។
Slack, Cisco Spark និង Hive ផ្តល់ជម្រើសដល់ក្រុមហ៊ុន ដើម្បីទំនាក់ទំនងជាមួយគ្នាសម្រាប់គោលបំណងជាក់លាក់ ដូចជា ការពិភាក្សាគម្រោងនីមួយៗឬដោះស្រាយបញ្ហា។ល។
២ ការប្រជុំវីដេអូ
ចាប់តាំងពីមានការចាក់សោរទីក្រុងព្រោះមេរោគ ការផ្លាស់ប្តូរពីការប្រជុំដោយផ្ទាល់ទៅការហៅជាវីដេអូបានក្លាយជាចំណុចសំខាន់នៃវប្បធម៌ការងារសម័យកាលនេះ។ វេទិកាពេញនិយមជច្រើនកំពុងជំរុញការអភិវឌ្ឍដែលជួយបំពេញតម្រូវការជាក់ស្ដែងជាមួយនឹងជម្រើសដើម្បីបង្ហាញសាវតា យីហោដែលនៅពីក្រោយខ្នងអ្នកកំពុងប្រជុំបានទៀត។
នៅពេលដែលការប្រាស្រ័យទាក់ទងងាយស្រួលនិងជាក់ស្តែងតាមរយៈវេទិកាដែលកំពុងលេចចេញថ្មីៗ យើងក៏ត្រូវប្រយ័ត្នផងដែរអំពីសន្តិសុខរបស់អាជីវកម្ម។ នៅពេលនិយោជិកប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួននិងបណ្តាញទំនាក់ទំនងអ៊ីនធើណេត ហានិភ័យនៃការបំពានទិន្នន័យឬការប៉ះពាល់នឹងមេរោគកើនឡើង។
អ្នកដឹកនាំអាជីវកម្មចាំបាច់ត្រូវធ្វើការជាមួយនាយកដ្ឋានព័ត៌មានវិទ្យានិងសន្តិសុខតាមអ៊ីនធឺណិត ដើម្បីធានាថានិយោជក មានលទ្ធភាពប្រើប្រាស់ឧបករណ៍និងសូហ្វវែរដែលធានាសុវត្ថិភាព។
ប្រើការផ្ទុកឯកសារបណ្តាញពពក អាចកំណត់ការចូលប្រើសម្ភារៈដែលងាយរងគ្រោះព្រមទាំងត្រូវផ្ដល់ការអប់រំ បណ្ដុះបណ្ដាលគ្រប់គ្រាន់លើការអនុវត្តប្រកបដោយសុវត្ថិភាពតាមរយៈឧបករណ៍បច្ចេកវិទ្យាផងដែរ។
៣ ចំណេះលើបណ្ដាញសង្គម
ការស្ទាត់ជំនាញ ក្នុងការប្រើបណ្ដាញទំនាក់ទំនងសង្គមដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិន អតិថិជន សមាជិកក្រុម ឬអ្នកណានៅពីចម្ងាយផ្សេងទៀត មិនត្រឹមតែអាចជួយបង្កើនភាពមើលឃើញនិងភាពជឿជាក់ចំពោះម៉ាកយីហោរបស់យើងប៉ុណ្ណោះទេប៉ុន្តែវាក៏អាចមានឥទ្ធិពលវដ្តនៃការទាក់ទាញដៃគូនិងនិយោជិកដែលមានសក្តានុពលផងដែរ។
សរុបមកដើម្បីឲ្យអាជីវកម្មឈានទៅមុខទៅអនាគត យើងត្រូវតែយល់ពីវិធីដែលឧបករណ៍នានា អាចជួយយើងឲ្យបត់បានល្អនិងរហ័សគ្រប់កាលៈទេសៈ ដោយការស្វែងយល់ថាតើវេទិកាអ៊ិនធើណេតណាមួយ ដែលសមនឹងគោលដៅអាជីវកម្ម ជាមួយធនធានមនុស្សនិងកម្មវិធីបណ្តុះបណ្តាលរបស់យើង ដែលត្រូវបានរចនាឡើងដោយប្រើការិយាល័យនិម្មិតហើយចុងក្រោយការងារពីចម្ងាយទៅជាទម្លាប់ និងជាផ្នែកសំខាន់នៃវប្បធម៌របស់ក្រុមហ៊ុន។
ពិតណាស់ បច្ចេកវិទ្យាសម្រួលដល់ដំណើររបស់យើង ប៉ុន្តែវិធីសាស្រ្តរបស់យើងចំពោះឧបករណ៍ទាំងនោះទេ ដែលនឹងកំណត់ភាពជោគជ័យឬបរាជ័យក្នុងអនាគតទៅមុខ៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ឥឡូវនេះវ័យជំទង់ក៏អាចមានអាជីវកម្មខ្លួនឯងបាន បើចេះយកប្រយោជន៍ពី Instagram
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ