Connect with us

ព័ត៌មានជាតិ

មកដល់​ម៉ោង​នេះ​ពលករ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ដែល​យកអាកុល លាយ​នឹង​ភេសជ្ជៈ បាន​ស្លាប់​៧​នាក់​ហើយ

បានផុស

នៅ

បន្ទាយមានជ័យ ៖ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​បាន​ប្រាប់​អ្នក​យក​ព័​ត៌​មាន​ឲ្យ​ដឹង​ថា ​នៅ​ដឹង​ថ្ងៃ​ទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ ពលករ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កូប​ធំ សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​នាំគ្នា ទិញ​ភេសជ្ជៈ ក្នុង​នោះ​មាន ទឹកអូ​អ៊ី​ឈី​ក ទឹកក្រូច និង​អាល់កុល​ចាក់​លាយ​គ្នា​យក​មក​ផឹក​បណ្តាល​ឲ្យ​ពុល ចំនួន​២១​នាក់ ក្នុង​នោះ​បាន​ស្លាប់​៧​នាក់ ពលករ​១៤​នាក់​មិន​ស្លាប់​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៣​កន្លែង​ផ្សេងគ្នា​មាន​មន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី នៅ​ខេត្ត​បន្ទាយមានជ័យ​និង​ទៅ​មន្ទីរពេទ្យ​នៅ​ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​ថា ពលករ​ដែល​ពុល​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ពលករ​ចូលចិត្ត​ផឹក​ស្រា​មិនសូវ​ខកខាន មក​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​ហើយ​បាន​នាំ​គ្នា​លួច​ផឹក​ចាក់​ផ្សំ​ចូលគ្នា​រវាង​អាល់កុល​អាយ លាយ​ជាមួយ​ទឹក​ភេសជ្ជៈ​អូ​អិ​ឈឺ​ក​ទឹក​ក្រួច​។

លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទ សង្វាត ប្រធាន មន្ទីរ សុខាភិបាល ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​បាន ចុះមក​ពិនិត្យ ស្រាវជ្រាវ​បន្ថែម​ជាមួយ​សមត្ថកិច្ច​ផ្សេងទៀត ករណី​ពុល អាល់កុល​អាយ​លាយ​នឹង​ទឹកអូ​អ៊ីឈី​ក​ទឹកក្រូច​នេះ​ក្រោយពី​ផឹក​ហើយ​បាន​ស្លាប់​ចំនួន​៣​នាក់​ បន្ទាប់មក​ស្លាប់​៤​នាក់​ទៀត ត​មក​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ចំនួន​៤​នាក់ និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី​១​នាក់ និង​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​ចំនួន ១៤​នាក់។

លោក​វេជ្ជបណ្ឌិត​ឡេ ច័ន្ទ​សង្វាត បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ការ​ស្លាប់​នេះ​ដោយសារ​ក្នុង​អាល់កុល​អាយ​នោះ​មាន​ជាតិ​អេតាណុល​កម្រិត​ខ្ពស់។

ប៉ុន្តែ​លទ្ធផល​ផ្លូវការ​ត្រូវ​រង់ចាំ​ការ​នាំ​សំណាក​ទៅ​ពិនិត្យ​មន្ទីរ​ពិសោធន៍​ជាតិ​នៃ​ក្រសួងសុខាភិបាល​សិន​។ ​លោក​វេជ្ជបណ្ឌិត​កែវ ពេ​ជ្ជ​សុវណ្ណ អតីត​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​ដឹង​ថា ករណី​ពុល​នេះ​ សង្ស័យ​អាល់កុល​មេ​តា​ណុល​ហើ​យ បើ​យក​អាល់កុល​ធម្មតា​ឬ​អេ​ទីល​អាល់កុល មក​លាយ អត់​គ្រោះថ្នាក់​ដល់​ស្លាប់​ទេ​។

រីឯ​សមត្ថកិច្ច​ជំនាញ​ប្រាប់​ថា អាល់កុល​បាញ់​ឬ​លាងដៃ​ដែល​បង្ក​ពុល​ខាងលើ មិនទាន់​ស្គាល់​ប្រភព​មកពីណា​គ្រាន់តែ​សន្និដ្ឋាន​ថា ជា​ផលិតផល​អាយ មិន​ចេញពី​ក្រុមហ៊ុន​ដែល​ទទួលស្គាល់​ឡើយ​។​ហើយ​ជាតិ​មេ​តា​ណុល​ក្នុង​អាល់កុល​នោះ ខ្លាំង​ជាង​ក្នុង​ស្រា​ថ្នាំ​តាំង​កួយ ដែល​ពុល​កន្លងមក​ក្នុង​ខេត្ត​និង​ក្នុង​ប្រទេស​ទៅទៀត​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម