ព័ត៌មានអន្ដរជាតិ
ថៃ ពន្យារពេលបើក ក្លឹបរាត្រីរហូតដល់ពាក់កណ្តាលខែមករា
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩របស់ប្រទេសថៃ (CCSA) បានឲ្យដឹងថា កន្លែងកម្សាន្តពេលយប់ទូទាំងប្រទេស នៅតែបន្តបិទរហូតដល់ពាក់កណ្តាលខែមករា។
អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយថា កិច្ចប្រជុំរបស់ CCSA ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសម្រេចចិត្តពន្យារពេលមួយខែទៀត នូវផែនការអនុញ្ញាតឲ្យហាងស្រា បារ៍ និងខារ៉ាអូខេ ដែលដំបូងយល់ព្រមឲ្យបើកឡើងវិញនៅថ្ងៃទី១ខែធ្នូ។
កាលបរិច្ឆេទឲ្យបើកដំណើរការថ្មី ត្រូវបានកំណត់យកថ្ងៃទី១៦ខែមករា ហើយសម្រាប់តែតំបន់មួយចំនួនប៉ុណ្ណោះ អាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត Taweesilp និយាយថា “យើងត្រូវការពេលវេលាចាប់ពីថ្ងៃទី១៥ខែវិច្ឆិកាដល់ថ្ងៃទី១៥ខែមករា ដើម្បីរៀបចំសម្រាប់ការបើកឡើងវិញ”។
គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសបើកដំណើរការឡើងវិញនៅថ្ងៃទី១ខែវិច្ឆិកាមក គ្រឿងស្រវឹងត្រូវបានអនុញ្ញាតតែនៅក្នុងភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងទីក្រុងបាងកក ក្រាប៊ី ផាងហ្គា និងភូកេត ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ទីតាំងកម្សាន្តពេលរាត្រីនានា បាននិងកំពុងស្នើសុំឲ្យរដ្ឋាភិបាលលុបចោលការហាមឃាត់គ្រឿងស្រវឹងនៅក្នុងខេត្តទេសចរណ៍ចំនួន១៧ ហើយអនុញ្ញាតឲ្យហាងស្រា បារ៍ និងខារ៉ាអូខេទូទាំងប្រទេស បើកឡើងវិញនៅថ្ងៃទី១ខែធ្នូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ បាងកក ទទួលទេសចរ ជាង ៧,០០០ នាក់នៅថ្ងៃដំបូងនៃការបើកប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ